Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កណ្តៀង​ជា​ប្រភេទ​បន្លែ​ដែល​អ្នក​ខេត្តស្វាយរៀង ពេញនិយម​បរិភោគ​តាំងពី​សម័យ​ដើម​រហូត​ដល់​បច្ចុប្បន្ន​

spot_img

​ខេត្ត​ស្វាយរៀង ៖ កណ្តៀង​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​ពណ៌​បៃតង និង​មាន​រស់ជាតិ​ល្វីង​តិចៗ មិន​ចាញ់​ប្រម៉ាត់ដី​ឡើយ ហើយ​ត្រូវបាន​អ្នក​ខេត្តស្វាយរៀង​ពេញនិយម​ជា​ខ្លាំង​តាំងតែ​ពី​សម័យ​ដើម​មក​ម្ល៉េះ សម្រាប់​យក​ទៅ​ធ្វើ​ជា​បន្លែ​ស្ល​ទទួលទាន ឬ​ជា​អន្លក់​ទឹកគ្រឿង អន្លក់​ផ្គាប់​ជាមួយ​ប្រហុក​ផ្អក​ជាដើម ជាពិសេស​គឺ​សម្លរ​កកូរ​តែម្តង​(​កកូរ​កណ្តៀង​) ។​

​រុក្ខជាតិ​កណ្តៀង​នេះ​ភាគច្រើន​គេ​ឃើញ​មាន​ដុះ​នៅតាម​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ស្ទើរតែ​គ្រប់​ទីកន្លែនៅ​ក្នុង​ប្រទេស​កម្ពុជា និង​ដុះ​ចម្រុះ​ជាមួយនឹង​បន្លែ​គួបផ្សំ​ជាច្រើន​មុខ​ដែល​ប្រជាកសិករ​ដាំ​ក្នុង​ត្រែង​សម្រាប់​ផ្គត់ផ្គង់​លក់​លើ​ទីផ្សារ​ផង​ដែរ​។​

​បច្ចុប្បន្ន​មាន​ការកត់សម្គាល់​ឃើញ​ថា នៅ​តាម​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ត​ស្វាយរៀង បន្លែ​កណ្ដៀង​មានការ​ពេញនិយម​ជា​ខ្លាំង ហើយ​ពេល​ភ្ញៀវ​ចូល​ទទួលទាន​អាហារ​នៅតាម​ភោជនីយដ្ឋាន​ម្តងៗ​តែងតែ​កម្មង់​មុខម្ហូប​ដែល​ស្ល​ពី​កណ្តៀង ឬ​អន្លក់​កណ្តៀង​ជាប់​ជាប្រចាំ​។​

​ដោយហេតុ​ថា កណ្តៀង​កំពុង​ពេញនិយម​សម្រាប់​អ្នកស្រុក និង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែល​ឆ្លងកាត់​ទឹកដី​ខេត្ត​ស្វាយរៀង ក្នុងការ​ធ្វើ​ជា​បន្លែ​ទទួលទាន​ដ៏​ឆ្ងាញ់​ពិសារ​នេះហើយ ទើប​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​អ្នក​ខេត្តស្វាយរៀង​មួយចំនួន​នាំគ្នា​ងាក​មក​ប្រកប​របរ​ដាំ​កណ្តៀង​សម្រាប់​ចែកចាយ​លក់​នៅលើ​ទីផ្សារ​នានា​ក្នុង​និង​ក្រៅ​ខេត្ត​ផងដែរ​៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×