Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​២​នាក់​ប្ដី​ប្រពន្ធ រឿង​លក់​ដី​ខ្យល់ ហើយ​ប្រមូលប្រាក់​ជិត​១​លាន​ដុល្លារ ពី​ប្រជាពលរដ្ឋ​

spot_img

ភ្នំពេញ​ ៖ លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​២​នាក់​ប្ដី​ប្រពន្ធ ក្នុង សំណុំរឿង លក់​ដី​ខ្យល់ ហើយ​ប្រមូលប្រាក់​ជិត​១​លាន​ដុល្លារ​ពី​ប្រជ​ពលរដ្ឋ ។ ជនជាប់ចោទ​ត្រូវ​បញ្ជូន​យកទៅ​ដាក់​ពន្ធនាគារ​ព្រៃ​ស​រង់ចាំ​ជំនុំជម្រះ​តាម​នីតិវិធី​។​ ​នេះ​បើ​តាម​មន្ដ្រី​តុលាការ ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩​។​

​សូមជម្រាបថា មន្ត្រីនគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់ មាន​ទី​១៖ ឈ្មោះ ជៀម ច័ន្ទ​បុរី អាយុ​៥០​ឆ្នាំ ជា​ប្រពន្ធ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​ទ្រា ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​៥៤៥៥ ផ្លូវ​សម្បត្តិ​មាស​១ បុរី​សម្បត្តិ​មាស ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ និង​ទី​២៖​ឈ្មោះ អ៊ូ សៀក​រ៉ា​ន់ អាយុ​៤៨​ឆ្នាំ ត្រូវជា​ប្ដី​។​

​បើ​តាម​មន្ត្រី​នគរបាល រូបភាព​ឆបោក នៃ​បុគ្គល​ទាំង​២​នាក់ ដោយ​មុនដំបូង​ឡើយ ពួកគេ​បាន​ចាត់តាំង​គ្នីគ្នា​ឲ្យមាន​អ្នកដើរតួ​នៅ​ខាង​ក្រៅ​ប្រទេស​ជាមួយ​មេ​ធា​វី ទៅ​ចុះ​កិច្ចសន្យា​ជាមួយ​ធនាគារ ដើម្បីឲ្យ​អ្នកទិញ​បង់ប្រាក់ ដើម្បី​លក់​ដី​ខ្យល់​ឲ្យ​ប្រជាពលរដ្ឋ​ដោយ​មាន​ដី​ប្រពន្ធ​២​នាក់ ជា​ជនសង្ស័យ​ដើរ​ឃោសនា​អូសទាញ​ឲ្យ​ជឿ​ស៊ប់​ព្រម​ទិញ និង​បង់ប្រាក់​ជូន​ពួកគេ​។​

​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ ចំនួន​១២​គ្រួសារ បាន​ចាញ់កល់​ល្បិច​លក់​ដី​ខ្យល់​នេះ ដោយ​បាន​បង់​លុយ​ទិញ​ដី​ជា​បន្តបន្ទាប់​។ គ្រួសារ​ខ្លះ​៥​ម៉ឺន​ដុល្លារ ខ្លះ​៨​ម៉ឺន​ដុល្លារ ខ្លះ​រហូតដល់​៣៥​ម៉ឺន​ដុល្លារ សរុប​ជិត​១​លាន​ដុល្លារ​ឯណោះ ប៉ុន្តែ​មិនឃើញ​មាន​អ្វី​ជា​ថ្នូរ​ទេ ក្រៅ​អំពី​ក្រដាស់​បង្ហាញ​ពី​ដី​អភិវឌ្ឍ​នៅ​កន្លែង​នេះ កន្លែង​នោះ​មិន​ច្បាស់លាស់​។​

​ដោយ​កើត​មាន​ការសង្ស័យ​ម្ចាស់​លុយ ក៏​បាន​ដាក់ពាក្យ​ប្ដឹង​មក​សមត្ថកិច្ច​តែម្ដង ទើប​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ នាំ​មក​ក្រសួង​មហាផ្ទៃ ដើម្បី​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន មក​អយ្យការ​អម​សាលាដំបូង​ដើម្បី​បន្ត​នីតិវិធី​។​

​ក្រោយ​មាន​រឿងប្តី​-​ប្រពន្ធ ត្រូវបាន​នគរបាល​ចាប់ខ្លួន ក៏​មាន​ព្រះសង្ឃ​មួយអង្គ បានចេញ និង​មាន​សង្ឃដីកា​ថា ព្រះសង្ឃ​ក៏​បានឲ្យ​ប្រាក់ចំនួន​២​ពាន់​ដុល្លារ ទៅ​ប្ដី​ប្រពន្ធ​២​នាក់​នេះ ខ្ចី​ផងដែរ​។ សម្រាប់​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​តំណាង​អយ្យការ បាន​និង​កំពុង​ធ្វើការ​សួរនាំ ដើម្បី​ចាត់ការ​បន្ត​ទៀត​៕​ ដោយ​ ៖ ​រចនា​

spot_img
×