Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូប​ពងមាន់​មួយ​សោះ បាន​បំបែក​ឯ​កគ្គទ​កម្ម ១៨​លាន Like លើ Instagram របស់​តារា​ល្បី​បាន ព្រោះតែ​…!?

spot_img

​ថ្វីត្បិតតែ​ជា​រូបភាព​ពងមាន់​ធម្មតា​មួយ​ប៉ុណ្ណោះ អម​ជាមួយ​ការអំពាវនាវ​សាមញ្ញ​បំផុត តែ​អាច​ទាញអារម្មណ៍​មនុស្ស​បាន​យ៉ាង​ខ្លាំងក្លា។​

​រូបភាព​ពងមាន់​របស់​គណនី World_record_egg បាន​សាង​ឯ​កគ្គទ​កម្ម​មាន​អ្នក​ចូលចិត្ត​ដល់​ទៅ​ជាង ៤៨​លាន ។ ពិសេស​គឺ​វា​បាន​បំបែក​ឯ​កគ្គទ​កម្ម​រូបភាព​តារា​បង្ហាញ​ម៉ូត​អាមេរិក Kylie Jenner អាយុ ២១​ឆ្នាំ ជាមួយ​រូបភាព​កូនស្រី​ដំបូង​ឈ្មោះ Stormi លូក​ដៃ​ក្តាប់​ម្រាមដៃ​ម្តាយ​ត្រូវ​បាន​បង្ហោះ​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៨ ទទួល​បាន​ការ​ចូល​ចិត្ត ១៨​លាន ។​

​ប្រការ​គួរ​និយាយ​នោះ​គឺ ក្រៅពី​រូបភាព​ដ៏ “​មហា​សាមញ្ញ​” តែ​ម្ចាស់​គណនី Worl_rcord_egg បាន​សរសេរ​ប្រយោគ​ដ៏​សាមញ្ញ​ថា ៖ “​ចូរ​រួម​គ្នា​បង្កើត​ឯ​កគ្គទ​កម្ម​ពិភពលោក និង​ធ្វើឲ្យ​វា​ក្លាយ​ជា​អត្ថបទ​បង្ហោះ​ផ្សាយ​ទទួល​បាន​ការ​ចូល​ចិត្ត​ច្រើន​បំផុត​លើ Instagram ។ ចូរ​ផ្តួលរំលំ​ឯ​កគ្គទ​កម្ម ១៨​លាន របស់ Kylie Jenner” ។​

​រូបភាព​នេះ​បង្ហោះ​នៅ​ថ្ងៃទី ៥ ខែ​មករា ហើយ​រហូត​ដល់​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០១៩ ទទួល​បាន​ការ​ចូល​ចិត្ត ៤៨​លាន មានន័យ​ថា ក្នុង​រយៈ ១៣​ថ្ងៃនោះ មាន​អ្នក​ចូល​ចិត្ត​មួយ​នាទី​គឺ ២០០.០០០​ឯណោះ ។​

​នោះ​ជា​រូបភាព​ទទួល​បាន​ការ​ចូលចិត្ត ១៨​លាន របស់ Kylie Jenner ។​

​មនុស្ស​ចុច Like មួយចំនួន​និយាយ​ថា ៖ “​យើង​ចង់​ជួយ​ដល់​មនុស្ស​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ ។ យ៉ាងណា​ក៏​រូបភាព​ស៊ុត​មួយ​វា​មានតម្លៃ​ច្រើនជាង​ប្រៀប​នឹង​កូន​…​អ្នកល្បី​នៅ Hollywood ! ” ។​

​ជាទូទៅ​គេ​ថា ៖ មនុស្ស​ពិតជា​ពិបាក​នឹង “​ព្រមព្រៀង​” ពី​បញ្ហា​អ្វីមួយ​ណាស់ ប៉ុន្តែ​ដើម្បី​ចូលរួម​បំបែក​ឯ​កគ្គទ​កម្ម​ពិភពលោក​គឺ​… Ok ភ្លាម -​ព្រោះ​មាន​ចំណែក​របស់​គេ ហើយ​នេះ​ជា​អ្វី​ថ្មី​នៃ​ឆ្នាំ ២០១៩ ៕ ចន្ទ្រា​

spot_img
×