Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបជនសង្ស័យម្នាក់ ដែលជួញគ្រឿងញៀន​​ពីរ​គីឡូក្រាម នៅ​ស្រុក​សៀម​ប៉ាង

spot_img

ស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់ ជួញដូរ​ថ្នាំញៀន​មាន​ទម្ងន់​ពីរ​គីឡូក្រាម ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បង្ក្រាប​នៅ​ស្រុក​សៀម​ប៉ាង កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​។

សមត្ថកិច្ច បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ផល កុសល់​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ មាន​ទីលំនៅ​ភូមិ​បាន​មួង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ក្រោយពី​បង្ក្រាប​ភ្លាមៗ សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ រួម​នឹង​ថ្នាំញៀន ចំនួន​២​កញ្ចប់​ធំ​មាន​ទម្ងន់​២.០៤៤,៩​ក្រាម គឺជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ពណ៌​ស​ថ្លា ហៅថា​ICE​ទឹកកក​​ពី​ស្រុក​សៀម​ប៉ាង មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​បន្ថែម​។​

ជនសង្ស័យ​កំពុង​ឃុំខ្លួន នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​នៅ​ព្រលប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ មានការ​ពារ​ដោយ​កម្លាំង​សមត្ថកិច្ច​ការពារ​យ៉ាង​យកចិត្ត​ទុក​៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×