Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​តេស្ត IELTS ឆាប់រហ័ស និង​មាន​កាលបរិច្ឆេទ​ធ្វើតេស្ត​ច្រើនជាង​មុន បន្ទាប់ពី​ស្ថាប័ន IDP បានដាក់​ឲ្យ​ដំណើរការ​ការធ្វើ​តេស្ត IELTS តាម​កុំព្យូទ័រ​សម្រាប់​អ្នកធ្វើ​តេស្ត​នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៩ ខែមករា ឆ្នាំ​២០១៩ នៅ​សាលា ACE សាខា​ទួលគោក ខណ្ឌទួលគោក លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន IDP Education និង​លោកស្រី​តំណាង​ស្ថានទូត​អង់គ្លេស កាត់​ខ្សែបូ​សម្ពោធ មជ្ឈមណ្ឌល​តេស្ត IELTS ប្រចាំ​កម្ពុជា​បើក​ដំណើរការ និង​ស្វាគមន៍​ក្នុង​ការបើក​ដំណើរការ​បន្ទប់ CDI Lab ជា​លើកដំបូង​ផងដែរ​។ ជាមួយនឹង​ប្រព័ន្ធ​ថ្មី​នេះ សាធារណជន​អាចធ្វើ​ការជ្រើសរើស​ធ្វើតេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ប្រព័ន្ធ​តេស្ត IELTS CDI នេះ ត្រូវបាន​គេ​រំ​ពឺ​ង​ទុក​ថា នឹង​ក្លាយជា​ជម្រើស​តេស្ត​ងាយស្រួល​ដែល ធ្វើ​ឲ្យ​តម្រូវការ​តេស្ត​IELTS កើនឡើង​ជុំវិញ​ពិភពលោក ក៏ដូចជា​ធ្វើ​ឲ្យ​បេក្ខជន​ប្រឡង មាន​សមត្ថភាព​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា​ដែល​កំពុង​រីកចម្រើន​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ IELTS តែមួយគត់​នៅ​កម្ពុជា ស្ថាប័ន​អប់រំ IDP មាន​ក្តីរំភើប​រីករាយ ដែល​អាច​ផ្តល់​បទពិសោធ​ថ្មី​នេះ ដល់​សាធារណជន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុងពេល​ឆាប់ៗ​ខាង​មុននេះ អ្នកធ្វើ​តេស្ត​អាចធ្វើ​តេស្ត IELTS (​ជា​តេស្ត​ភាសា​អង់គ្លេស​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បំផុត​) បាន​នៅលើ​កុំព្យូទ័រ​នៅ​មជ្ឈមណ្ឌល​ធ្វើតេស្ត​ផ្លូវការ​សម្រាប់​ការធ្វើ​តេស្ត IELTS នៅ​កម្ពុជា នៅ​ស្ថាប័ន IDP Education​។
​ជាមួយនឹង​ការកំណត់​ការធ្វើ​តេស្ត​លើ​កុំព្យូទ័រ​លើកដំបូង​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​26 ខែមករា ឆ្នាំ​2019 នៅ​បន្ទប់​កុំព្យូទ័រ​សម្រាប់ធ្វើ​តេស្តរ​បស់​ស្ថាប័ន IDP ជម្រើស​ថ្មី​នេះ​ផ្តល់​ឲ្យ​អ្នក​ធ្វើតេស្ត​នូវ​លទ្ធផល​តេស្ត​យ៉ាង​ឆាប់រហ័ស (​ក្នុង​រយៈពេល 5-7 ថ្ងៃ​) និង​ជម្រើស​កាលបរិច្ឆេទ​ធ្វើតេស្ត​ច្រើនជាង​មុន​។​
​ទោះបីជា​អ្នកធ្វើ​តេស្ត​នៅពេលនេះ​មាន​ជម្រើស​រវាង​ការធ្វើ​តេស្ត IELTS លើ​កុំព្យូទ័រ ឬ​លើ​ក្រដាស​ក៏ពិតមែន ក៏ប៉ុន្តែ​ខ្លឹមសារ​នៃ​ការធ្វើ​តេស្ត​លើ​ការ​ស្តាប់ ការអាន និង​ការសរសេរ​នៅតែមាន​លក្ខណៈ​ដូចគ្នា​ដដែល ហើយ​ការធ្វើ​តេស្ត​លើ​ការនិយាយ នឹង​បន្ត​ធ្វើឡើង​ដោយផ្ទាល់​ជាមួយ​មេ​ប្រយោគ​ធ្វើតេស្ត IELTS ដែលមាន​បទពិសោធន៍ និង​មានការ​បញ្ជាក់​ត្រឹមត្រូវ​។​
​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន IDP Education បាន​មានប្រសាសន៍ថា “​បទពិសោធន៍​ធ្វើតេស្ត​ថ្មី​នេះ​ផ្តោត​ជា​ចម្បង​ទៅលើ​អ្នកធ្វើ​តេស្ត ដោយ​ផ្តល់ជូន​នូវ​កាល​ប្រឡង​ច្រើនជាង​មុន​ក្នុង​មួយ​សប្តាហ៍ និង​លទ្ធផល​ចេញ​ឆាប់រហ័ស​ជាង​មុន ដោយ​បន្ត​រក្សាបាន​នូវ​ទំនុកចិត្ត សុចរិត​ភាព និង​សុវត្ថិភាព​ដែល​អាច​ទុកចិត្តបាន​សម្រាប់​ស្ថាប័ន​នានា​ដែល​ទទួលស្គាល់​លទ្ធផល​នេះ​។​”
​លោក ម៉ៅ ស្រេង មានប្រសាសន៍​បន្ថែមទៀត​ថា “​មតិ​កែលម្អ​របស់​អតិថិជន​យើង​ចំពោះ​ការអនុវត្ត​ការធ្វើ​តេស្ត​លើកដំបូង​របស់​យើង​នៅក្នុង​ប្រទេស​ដ៏ទៃទៀត​បង្ហាញថា ការធ្វើ​តេស្ត IELTS លើ​កុំព្យូទ័រ​ក្នុង​មជ្ឈដ្ឋាន​ធ្វើតេស្ត​ស្ងប់ស្ងាត់​នៅក្នុង​បន្ទប់​កុំព្យូទ័រ​ដែល​ប្រើ​សម្រាប់​ការធ្វើ​តេស្ត​នេះ ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ងាយស្រួល​សម្រាប់​ការធ្វើ​តេស្ត​”​។


​លោក​បាន​លើកឡើងថា “​តាមរយៈ​តេស្ត IELTS អ្នកធ្វើ​តេស្ត​កំពុង​ទទួលបាន​ការធ្វើ​តេស្ត​ភាសា​អង់គ្លេស​ដែល​ល្អ​បំផុត​។ ពិន្ទុ​តេស្ត IELTS នេះ គឺជា​ឱកាស​មួយ​ក្នុង​ការបង្ហាញ​ដោយ​មោទនភាព​ចំពោះ​សមត្ថភាព​ភាសា​អង់គ្លេស​របស់​អ្នកធ្វើ​តេស្ត​នៅក្នុង​ការធ្វើ​តេស្ត​យ៉ាង​តឹងរឹង​បំផុត និង​អាច​ដណ្តើម​ជ័យលាភី​លើ​ការប្រកួតប្រជែង​នានា មិន​ថា​តាមរយៈ​ការដាក់​ពាក្យសុំ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ដែលមាន​កិត្យានុភាព​ណាមួយ ឬ​នៅពេល​អ្នក​ព្យាយាម​ស្វែងរក​អាជីព​ការងារ​មួយ​ដែល​អ្នក​ប្រាថ្នា​ចង់បាន​នោះទេ​។
“​ស្ថាប័ន IDP Education គឺជា​ស្ថាប័ន​អប់រំ​អន្តរជាតិ និង​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង 25 ឆ្នាំ​មកហើយ​។ យើង​មាន​ក្តី​សោមនស្ស​រីករាយ​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​នាំមុខគេ​សារជាថ្មី​ម្តងទៀត​តាមរយៈ​ការណែនាំ​នូវ​ជម្រើស​នៃ​ការធ្វើ​តេស្ត​នេះ​ជូន​ដល់​អតិថិជន​របស់​យើង​ដែល​មានបំណង​ចង់​ធ្វើតេស្ត​ជា​សាកល​នេះ​។
​តេស្ត IELTS ផ្តល់ជូន​តាម​កុំព្យូទ័រ អាច​ស្វែង​រកបាន​នៅ​មជ្ឈមណ្ឌល​ធ្វើតេស្ត​ផ្លូវការ​សម្រាប់​ការធ្វើ​តេស្ត IELTS នៅ​កម្ពុជា នៅ​ស្ថាប័ន IDP Education ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​ទីតាំង​មជ្ឈមណ្ឌល ACE សាខា​ទួលគោក អាគារ 08 ផ្លូវ 600 កែង​ផ្លូវ 307 សង្កាត់​ទួលគោក ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​អំពី​តេស្ត IELTS ផ្តល់ជូន​តាម​កុំព្យូទ័រ ៖ តាំងពី​ចាប់ផ្តើម​ដំណើរការ​តេស្ត​នេះ​ជា​លើកដំបូង​នៅ​ប្រទេស​អូស្ត្រាលី​នៅក្នុង​ឆ្នាំ 2017 មក ការធ្វើ​តេស្ត IELTS លើ​កុំព្យូទ័រ​កំពុង​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​នៅតាម​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក​។
​ការធ្វើ​តេស្ត IELTS លើ​កុំព្យូទ័រ រួមបញ្ចូល​នូវ​ការ​ស្តាប់ ការអាន និង​ការសរសេរ​។ ការធ្វើ​តេស្ត​លើ​ការនិយាយ នឹង​បន្តធ្វើ​ដោយផ្ទាល់​ទល់មុខ​គ្នា​ដដែល ដោយសារ​វា​ជា​កត្តា​បង្ហាញ​ដែល​អាច​ទុកចិត្តបាន​លើ​ផ្នែក​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា ហើយ​វា​ជា​ចំណុច​ដែល​អតិថិជន​របស់​យើង​បញ្ជាក់ថា​មាន​លក្ខណៈ​ប្រកដប្រជា​និង​មាន​ភាព​ជាក់ ស្តែង​សម្រាប់​ពួកគេ​។​
​ការធ្វើ​តេស្ត IELTS លើ​កុំព្យូទ័រ នឹងមិន​ជំនួស​ឲ្យ​ការធ្វើ​តេស្ត​លើ​ក្រដាស​ទេ ផ្ទុយទៅវិញ​វា​ផ្តល់នូវ​ជម្រើស​ក្នុងការ​ធ្វើតេស្ត និង​លទ្ធភាព​ទទួលបាន​ការ​ធ្វើតេស្ត​ច្រើនជាង​មុន​បន្ថែមទៀត​។
​លទ្ធផល​តេស្ត IELTS លើ​កុំព្យូទ័រ អាច​ទទួលបាន​ចន្លោះ​ពី 5-7 ថ្ងៃ ក្រោយ​ការធ្វើ​តេស្ត​ទាំង​បួន​ផ្នែក​រួច​។​
​ដៃគូ​របស់ IELTS ប្តេជ្ញា​ចិ​
​ត្ត​វិនិយោគ​ជា​បន្តបន្ទាប់​ទៅលើ​ការអភិវឌ្ឍ​តេស្ត​ដើម្បី​លើកកម្ពស់​បទពិសោធន៍​នៃ​ការធ្វើ​តេស្ត IELTS ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​។​
IELTS គឺជា​កម្មសិទ្ធិរួម​រប​ស់​ស្ថា​ប័​ន្ធ British Council, IDP៖ ស្ថាន​ប័ន IELTS Australia និង​ស្ថាប័ន​វាយតម្លៃ​ភាសា​អង់គ្លេស Cambridge Assessment English​។​

​អំពី​ស្ថាប័ន IDP Education ៖ ស្ថាប័ន IDP ជា​ក្រុមហ៊ុន​ចុះបញ្ជី​ដោយ​ទីផ្សារ​ភាគហ៊ុន​អូស្ត្រាលី (ASX ) ដែល​ភាគហ៊ុន 50 ភាគរយ​ជា​កម្មសិទ្ធិ​របស់​សាកលវិទ្យាល័យ​អូស្ត្រាលី​។ ស្ថាប័ន​នេះ​ជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុង​ពិភពលោក​នៅក្នុង​វិស័យ​អប់រំ​អន្តរជាតិ​។ យើង​ជួយ​និស្សិត​អន្តរជាតិ​ឲ្យ​ទៅ​សិក្សា​នៅ​ប្រទេស​ដែល​និយាយ​ភាសា​អង់គ្លេស​។ ភាពជោគជ័យ​របស់​យើង កើតចេញពី​ការផ្សារភ្ជាប់​និស្សិត​ជាមួយនឹង​វគ្គ​សិក្សា​ត្រឹមត្រូវ​នៅតាម​ស្ថាប័ន​អប់រំ​សមស្រប​នៅក្នុង​ប្រទេស​ដែល​ស័ក្តិសម​។ យើង​បាន​ដំណើរការ​រយៈពេល 50 ឆ្នាំ​មកហើយ ដោយ​បង្កើតបាន​នូវ​បណ្តាញ​សម្រាប់​ឱកាស​ជាច្រើន ដោយមាន​ការិយាល័យ​នៅក្នុង​ប្រទេស​ច្រើនជាង 30​។
​យើង​គឺជា​សហកម្មសិទ្ធិ​ដ៏​មាន​មោទនភាព​លើ​តេស្ត IELTS ដែលជា​តេស្ត​ភាសា​អង់គ្លេស​ដ៏​សំខាន់ និង​ពេញនិយម​បំផុត​មួយ​របស់​ពិភពលោក និង​ជា​ស្ថាប័ន​ដំណើរការ​ការបង្រៀន​ភា​សា​អង់គ្លេស 10 កន្លែង​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​។ នៅក្នុង​ឆ្នាំ 2017 ស្ថាប័ន IDP ទិញយក​ភាគហ៊ុន​ក្រុមហ៊ុន The Hotcourses Group – ដែលជា​ម្ចាស់​កម្មសិទ្ធិ​នៃ​គេហទំព័រ​អប់រំ​ដ៏​ល្បី​បំផុត​របស់​ពិភពលោក ដូចជា Complete University Guide, Whatuni និង Hotcourses Abroad ជាដើម​។​
IDP គឺជា​បណ្តាញ​រស់​រវើក​សម្រាប់​សិស្ស​និស្សិត អតិថិជន សេវា​កមុ្ម អតីត​បញ្ញា​វ័​ន្ត និង​និយោជិត​។
​យើង​រួមគ្នា​ធ្វើការ​ងារ​នៅ​ទូទាំង​សាកលលោក​ដើម្បី​ជួយ​សិស្ស​និស្សិត​ឲ្យ​សម្រេចបាន​នូវ​ភាពជោគជ័យ​របស់​ពួក​៕​​ដោយ​៖​កូ​ឡាប​

spot_img
×