Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​កុយ នាយ​ក្រិន ជួប​គ្រោះថ្នាក់​ចរាចរ បើករថយន្ត ឡិច​ស៊ី​ល៊​ស​បុក​ដើមឈើ​ខ្លួនឯង​

spot_img

​ខេត្ត​ត្បូងឃ្មុំ​: ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥:៥០​នាទី នៅលើ​ផ្លូវ​លេខ ៧៣ភូមិ​ថ្នល់ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បែក​កង់​រ៉េ​ទៅបុក​ដើមឈើ​មួយកន្លែង​នោះ ​ដែល​យើង​ស្គាល់​ថា​ជា នាយ​កុយ តារា​កំប្លែង​។​

​បាន​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AR-9968 បើកបរ​ដោយ​ឈ្មោះ ជួង ជី​(​ហៅ​នាយ​កុយ​) អាយុ ៦៤​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​តារា​កំប្លែង (​របួស​កែងដៃ​ស្តាំ​លក្ខណៈ​ស្រាល​) អ្នករួមដំណើរ​ឈ្មោះ ទេស សុជន​(​នាយ​ក្រឹ​ន​)​ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​តារា​កំប្លែង​(​គ្មាន​របួស​) ។​
​ទិសដៅ រថយន្ត បើកបរ​ពី​ខេត្ត​រតនគ​រី ទៅ​ក្រុងភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ បែក​កង់​រេ​ចង្កូត បុក​ដើមឈើ​ដោយ​ខ្លួនឯង​តែម្តង​។ ករណីនេះ មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ង​ទេ​៕​

 

spot_img
×