Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៩ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ​ការងារ គ្រប់យ៉ាង​មិន​ដំណើរកា​រក​ម្រោង ។ លុយកាក់ មិនគួរ​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ​គ្រប់យ៉ាង ទោះ​ធ្វើ​អ្វី​ក៏​សម្រេច​ដូច​បំណង ។ លុយកាក់ ធូរធារ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល​។​

​ឆ្នាំ​ខាល ៖ ការងារ ប្រយ័ត្ន​មាន​សត្រូវ​ក្នុង​ការងារ​ប៉ង​ឈ្នានីស​អ្នក ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ប្រាក់ចំណេញ​ពី​ការវិនិយោគ ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើ​ការសម្រេចចិត្ត​អ្វីមួយ​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការស្វែងរក​ឱកាស​បង្កើន​ថែម​ចំណូល ។ មនោសញ្ចេតនា គួរ​ចាប់អារម្មណ៍​ដល់​មនោសញ្ចេតនា ដែល​គូស្នេហ៍​ផ្តល់​ឲ្យ​អ្នក ។​

​ឆ្នាំ​រោង ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​សម្រេចបាន​ដូច​បំណង ។ លុយកាក់ ចម្រុងចម្រើន មាន​អ្នក​ជួយ​ជ្រោមជ្រែង​អំពី​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ ។

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ។ លុយកាក់ ធម្មតា មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្នប្រយែង​ពាក្យសម្តី​កុំឲ្យ​មាន​រឿង​អាក់​អន់ចិត្ត​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ មិនល្អ ជួប​បញ្ហា​មួយចំនួន ។ លុយកាក់ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការបញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា រឹងមាំ សុ​មង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​មានះ​រឹងរូស គួរ​ស្តាប់​យោបល់​អ្នក​ជុំវិញខ្លួន ។ លុយកាក់ មិន​ស្ថិរភាព ត្រូវ​ចេះ​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ល្អ ។ មនោសញ្ចេតនា ងាយ​មាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។

​ឆ្នាំ​វក ៖ ការងារ មិន​ត្រូវ​ធ្វើ​អ្វី​ប្រញាប់ប្រញាល់​ជ្រុល​នាំឲ្យ​មាន​កំហុស ។ លុយកាក់ មិនល្អ មិន​ត្រូវ​ជឿទុកចិត្ត​អ្នកដទៃ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ មិនល្អ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ ថ្ងៃ​នេះ​មិន​ជួប​សំណាងល្អ​ក្នុង​ការរក​ប្រាក់ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ​ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​ការងារ កុំ​ធ្វេសប្រហែស​នាំ​ឲ្យ​ជួប​រឿង​ស៊យ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​កុរ ៖ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ បញ្ចៀស​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា ល្អប្រសើរ ៕

spot_img
×