Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធានាធិបតី Zimbabwe និង​ភរិយា​ចេញ​ទៅ​បរទេស​លើក​ដំបូង​ក្រោយ​លាលែង​ពីមុខ​តំណែង​

spot_img

គូ​ស្វាមីភរិយា ប្រធានាធិបតី Mugabe បាន​ចាកចេញ​ពី Zimbabwe ទៅកាន់​សិង្ហ​បុរី ដែល​ជា​ចំណុច​ទៅ​ដល់​ដំបូង​ក្នុង​ដំណើរ​ចេញ​ក្រៅប្រទេស​ដើម្បី​ត្រួតពិនិត្យ​សុខភាព​។​

​លោក Mugabe និង​ភរិយា​

តាម Reuter មន្ត្រី​សន្តិសុខ​ម្នាក់​របស់ Zimbabwe នៅ​ថ្ងៃ​ម្សិលមិញ​ឲ្យដឹងថា លោក Mugabe អាយុ ៩៣​ឆ្នាំ រួម​នឹង​ភរិយា Grace អាយុ ៥២​ឆ្នាំ បាន​ធ្វើដំណើរ​ទៅ​បរទេស​ជា​លើកដំបូង ក្រោយ​ពី​លាលែង​ពី​តំណែង​ប្រធានាធិបតី​។​

​គូ​ស្វាមីភរិយា​ទាំង​២​នាក់​នេះ រួម​ជាមួយ​ជំនួយការ បាន​ចាកចេញ​ពី​រដ្ឋធានី Harare នៅ​យប់​ថ្ងៃទី ១១/១២​។ តាម​គំរោង​លោក Mugabe ក៏​នឹង​ឈៀង​ចូល​ម៉ាឡេស៊ី កន្លែង​ដែល​កូនស្រី​របស់​លោក នាង Bona ត្រៀម​សម្រាលកូន​ទី​២​។​

​មន្ត្រី Zimbabwe និយាយថា “​កម្មវិធី ត្រួតពិនិត្យ​សុខភាព របស់​លោក​មាន​តាំងពី​មុន​ម្ល៉េះ​។ ប៉ុន្តែ​ដោយ​កើត​មាន​ព្រឹត្តិការណ៍​ច្រើន ប៉ុន្មាន​សប្តាហ៍​កន្លងមក ជា​ហេតុ​ធ្វើឲ្យ​លោក​ពុំ​អាច​ទៅ​បាន​”​។​

​ដំណើរ​ចាកចេញ​ពី​ប្រទេស​នេះ​ធ្វើឲ្យ​លោក Mugabe ពុំ​អាច​មាន​វត្តមាន​នៅ​ពេល​ដែល​គណបក្សកាន់អំណាច​របស់លោក -ZANU-PF រៀបចំ​មហាសន្និបាត​ពិសេស​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៥/១២​។ មន្ត្រី​សន្តិសុខ​ខាង​លើ​ពុំ​បាន​បង្ហើប​ប្រាប់​ពី​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​លោក Mugabe ទេ តែ​តាម News Day ដែល​ជា​កាសែត​ឯកជន​មួយ​ចុះផ្សាយ​ថា លោក Mugabe ធ្វើដំណើរ​តាម​ជើងយន្តហោះ​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​។​

​លោក Mugabe ត្រូវបាន​កងទ័ព​ឃុំខ្លួន​នៅក្នុង​ភូមិគ្រឹះ បង្ខំ​ឲ្យ​លោកលា​ចេញពី​មុខតំណែ​ង​នៅ​ថ្ងៃ​ទី ១៤/១១​។​

​តាម​ច្បាប់​ប្រាក់ឧបត្ថម្ភ​ចូលនិវត្តន៍​របស់​ប្រធានាធិបតី លោក Mugabe នឹង​ទទួលបាន​ខ្ទង់​ប្រាក់​មួយ ភូមិគ្រឹះ​ឯកជន ធានារ៉ាប់រង​សុខាភិបាល សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​បរទេស តាម​យន្តហោះ​មាន​ការកំណត់ និង​កម្លាំង​ការពារ​សុវត្ថិភាព​៕ សូ​យ​ន​

spot_img
×