Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​សកម្មជន អតីត​បក្សប្រឆាំង ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​បញ្ជា​របស់​បុគ្គល សម រង្ស៊ី

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​នេះ លោក​ចៅក្រម ម៉ុង មុនី​សោភា បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ គង់ ម៉ាស់ ដែល​សកម្មជន​បក្សប្រឆាំង អតីត​សកម្មជន​ក្រុមប្រឆាំង ដាក់​ពន្ធ​ធនាគារ​។​

​លោក អ៊ុ សុភ​ក្តី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែមករា បាន​ចោទប្រកាន់​ជននេះ​ចំនួន​២​បទល្មើស ពាក់ព័ន្ធ​ការប្រមាថ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ញុះញង់​បង្កចលាចល​ក្នុងសង្គម ។​

​យោងតាម​សមត្ថកិច្ច​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន​ជននេះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ធ្វើការ​សាកសួរ តាម​ការស្រាវជ្រាវ វត្ថុតាង​ក្នុង​កុំព្យូទ័រ គឺមាន​ឯកសារ​សំខាន់ៗ​ជាច្រើន​ដែល​ទាក់ទង​នឹង​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​បញ្ជា​របស់​បុគ្គល សម រង្សី ។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ប្រមាថ តាម​មាត្រា​៤៩៥ និង​មាត្រា​៥០២ នៃ​ក្រមព្រហ្មទណ្ឌ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បញ្ជា​ឲ្យ​បុគ្គល គង់ ម៉ាស់ បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពីបទ ៖ ធ្វើ​សកម្មភាព​ប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល និង​ញុះញង់​ដោយ​ប្រើ​ខ្សែអាត់​វីដេអូ​ផ្សព្វផ្សាយ​នាពេល​កន្លងមក តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ក្នុង​គោលបំណង​ឲ្យ​សាធារណជន និង​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ស្អប់ខ្ពើម​បង្ក​ជា​ភាពចលាចល អសន្ដិសុខ​ក្នុងប្រទេស ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន ៕ ​ដោយ​៖​រចនា​

spot_img
×