Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ខោអាវ​ជជុះ ក្នុងភូមិ​ព្រែក​ទាល់ អស់​ជាង​២​ម៉ឺន​ដុល្លារ

spot_img

​ភ្នំពេញ ​៖ ថ្ងៃ​ចន្ទ ទី ២១ ខែមករា ឆ្នាំ​២០១៩ រំលងអធ្រាត្រ នៅ​ម៉ោង ១​និង​១៥​នាទី មាន​អគ្គីភ័យ​កើតឡើង​នៅ ភូមិ​ព្រែក​ទាល់​ក្រុម ទី​៥ ករណី​យ​ឆេះ​ឃ្លាំង​ស្តុ​ប​ខោអាវ​ជជុះ​ចំនួន​២ ឃ្លាំង បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី និង​ខាតបង់​ទ្រព្យសម្បត្តិ គិត​ជា​សាច់ប្រាក់​ជាង ២​ម៉ឺន​ដុល្លារ ។​

​បើតាម​របាយការណ៍​ន​គ​របាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ម្ចាស់​ឃ្លាំង​ស្តុ​ប​ខោអាវ​ជជុះ ឈ្មោះ ហេង ឆាយ ភេទ ប្រុស អាយុ ៦៦​ឆ្នាំ​។ ក្នុងការ​ពន្លត់​នេះ​ផងដែរ ក្រុមការងារ​បង្ការ​ព​ន្ល​ត់​អគ្គិភ័យ របស់​ស្នងការ​រាជធានី​ភ្នំពេញ បាន​ប្រើ​ឡានទឹក ក្នុង​ការបាញ់​ពន្លត់​លើ​ឃ្លាំង​ស្តុក​ខោអាវ​ជជុះ​នេះ គឺ​ត្រូវ​ប្រើ​ឡាន​អគ្គស្នងការ​រាជធានី​ភ្នំពេញ អស់​៨​គ្រឿង និង​ប្រើ​ទឹក​អស់​២០​ជើង រួមទាំង​ឡាន របស់​បញ្ជាការ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ចំនួន ៣​គ្រឿង ស្មើនឹង​៣​ជើង​ឡានទឹក សរុប​ទាំងអស់​ចំនួន ១១​គ្រឿង ប្រើប្រាស់​អស់​ទឹក ២៣​ជើង​ឡានទឹក ។​

​ក្នុងការ​ចុះជួយ​អន្តរាគមន៍ ក្នុង​ការបាញ់​ពន្លត់​ឃ្លាំង​ស្តុក​ខោអាវ​ជជុះ​នេះដែរ ក៏មាន​ឃើញ​វត្តមាន លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រោះមហន្តរាយ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ។​

លោក តេង ស៊ី​ណូ អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ ។​

លោក សេង ស៊ី វណ្ណ​ថា ក្រុមប្រឹក្សា​សង្កាត់​ស្ទឹងមានជ័យ ទី ២ ។​

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ត ប្រធានការិយាល័យ បង្ការ​ទប់ស្កាត់ ពន្លត់​អគ្គិភ័យ នៃ​នាយកដ្ឋាន​នរគ​បាល​រាជធានី​ភ្នំពេញ ។​

លោក មេភូមិ ព្រែក​ទាល់ ។​

លោក ឡេង ច័ន្ទ​សុភ​ក្ត្រា ប្រធាន​សន្តិសុខ​ខណ្ឌ រួមទាំង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ។​

ចំពោះ​ឃ្លាំង​ដែល​ឆាបឆេះ​នោះ​មាន​ទំហំ ប្រវែង ៤ គុណ​នឹង ៨ ស្មើនឹង​៣២​ម៉ែត្រការ៉េ ដែលមាន​លេខ​ឃ្លាំង ៣១១ ។​

ក្នុងការ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ ត្រូវបាន​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០​ភារ​យ រលត់ ទៅវិញ​នៅវេលា​ម៉ោង ៣​ទៀបភ្លឺ នា​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ ។​

តាម​ការឆ្លើយបំភ្លឺ​ពី​សំណាក់​ម្ចាស់​ឃ្លាំង មូលហេតុ​បណ្តាល​ឲ្យ មានការ​ឆាបឆេះ​នេះ​មកពី​ឆ្លង​ចរន្តអគ្គិសនី និង​ខាតបង់​ទ្រព្យសម្បត្តិ គិត​ជា​សាច់ប្រាក់​ជាង ២​ម៉ឺន​ដុល្លារ តែ​ទោះជា​យ៉ាងណា ក៏​ក្រុមការងារ​បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​គ្រប់គ្រង​ស្ថានការណ៍ និង ទប់ស្កាត់ ការពារ មិនអោយ​ឆ្លង​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង រួមទាំង មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះទេ ៕​ ដោយ ​៖​ រចនា​

spot_img
×