Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក តាម​ប្រព័ន្ធ​ហ្វេ​ស​បុក​

spot_img

​កណ្តាល ​៖ សាលាដំបូង​ខេត្ត​កណ្រាល បាន​ចេញ​ដីកា​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក (​ប្រាក់​តាម​ប្រព័ន្ធ​ហ្វេ​ស​បុក​)​។​

​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩ មាន​ករណី​ឆបោក (​ប្រាក់​តាម​ប្រព័ន្ធ​ហ្វេ​ស​បុក និង​វី​ង​) មួយ​កើតឡើង​នៅ​ចំណុច​ផ្ទះ វី​ង យីហោ “​លាង​ហួរ​” ស្ថិតក្នុង​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​។​

​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ ឆេង វី​រ៉ុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិរ​កាពរ​ប្រាំ ឃុំរ​កាពរ​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយ​ពូ​មីង នៅ​ភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​ឆបោក ដក​ប្រាក់​តាម​វី​ង ជា​ប្រាក់​របស់​ជនរងគ្រោះ​ឈ្មោះ ពៅ មុខរបរ​លក់ដូរ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ បាន​ចំនួន​២​លើក ហើយ​នៅ​លើក​ទី​៣ ពេល​កំពុង​ធ្វើ​សកម្មភាព​ដក​ប្រាក់​ទៀត ក៏​ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​មុខកំពូល ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​។​

​មូលហេតុ គឺ​នៅ​មុនពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ ជនរងគ្រោះ​បាន​ឆាត​តាម​ហ្វេ​ស​បុក​ជាមួយ​អ្នក​លក់​គ្រឿង​សង្ហារឹម (​ឈើ​) ជា​អ្នក​ស្គាល់​គ្នា ដើម្បី​រក​ទិញ​ដូច​សព្វដង និង​បាន​តថ្លៃ​គ្នា​ទៀតផង តែ​មិន​ទាន់​ត្រូវ​គ្នា​។ ពេល​នោះ​ជនសង្ស័យ​បាន​លួច​ហេ​ក​ចូល​ហ្វេ​ស​បុក​អ្នក​លក់​គ្រឿង​សង្ហារឹម​(​ឈើ​) មើល ស្តាប់​ការសន្ទនា​គ្នា និង​បាន​ឆាត​មក​ជនរងគ្រោះ​ដើម្បី​លក់​គ្រឿង​សង្ហារឹម​(​ឈើ​) ដោយ​ឲ្យ​ជន​រង​គ្រោះ​ក​ក់​ប្រាក់​ផ្ញើ​តាម​វី​ង ពេលនោះ​ជនរងគ្រោះ​ក៏​ជឿជាក់ បាន​ផ្ញើ​ប្រាក់​ឲ្យ​ពីរដង អស់ប្រាក់​ចំនួន​៣០០​ដុល្លា​។​

​ដោយ​មាន​ការសង្ស័យ​ជនសង្ស័យ បាន​ទូរស័ព្ទ ទៅ​អ្នក​លក់​ឈើ ទើប​ដឹងថា ចាញ់បោក​ជនសង្ស័យ ក៏​ប្តឹង​រាយការណ៍​សមត្ថកិច្ច កង​រាជ​អាវុធហត្ថ​ស្រុក​មុខកំពូល ហើយ​ផ្ញើ​ប្រាក់​ឲ្យ​ជនសង្ស័យ​ជា​លើក​ទី​បី ហើយ​ពេល​ជនសង្ស័យ​មក​ដក​ប្រាក់ ក៏​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​ចាប់​ឃាត់ខ្លួន​តែម្តង​។​ ​វត្ថុតាង​ចាប់​យក​រួមមាន​៖ ទូរ​សព្ទ័​ដៃ ១​គ្រឿង លុយ​ចំនួន​៣០០$​។​

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​មន្ត្រី​ជំនាញ កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​រួច​៕ ​ដោយ ​៖ ​រចនា​

spot_img
×