Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​ថៃ ២​អង្គ​សុគត​ ក្នុង​ការបាញ់ប្រហារ​ក្នុង​វត្ត នៅ​ព្រំដែន​ថៃ-ម៉ាឡេស៊ី​

spot_img

​ព្រះសង្ឃ​ព្រពុទ្ធសាសនាថៃ​ចំនួន ២​អង្គ​បាន​សុគត និង ២​អង្គ​ផ្សេង​ទៀត​រងរបួស នៅ​ក្នុង​ការបាញ់ប្រហារ​ក្នុង​វត្ត ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ BBC ​។​

​បើ​តាម​សាក្សី​បានឲ្យដឹងថា ពួកគេ​បាន​ឃើញ​ខ្មាន់កាំភ្លើង​ស្លៀកពាក់​ពណ៌​ខ្មៅ ជិះ​ម៉ូតូ និង​បាន​សម្រុកចូល​វត្ត Rattanaupap ហើយ​បាន​ធ្វើការ​បាញ់ប្រហារ​ព្រះសង្ឃ​ជា​ច្រើន​អង្គ ក្នុង​រយៈ​ចំងាយ​ជិត​។​

​រហូតមកដល់​ពេលនេះ មិនទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ពី​ទំនួល​ខុស​ត្រូវ​របស់​ពួកគេ​​នៅឡើយ​ទេ​។ ហេតុការណ៍​បាញ់ប្រហារ​នោះ​ស្ថិតនៅក្នុង​ខេត្ត Narathiwat ជាប់​នឹង​ព្រំដែន​​ប្រទេស​ម៉ាឡេស៊ី ដែល​រង​អំពើហឹង្សា​ដោយសារ​ក្រុម​ប៉ះបោរ​អស់​រយៈពេ​ល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ក្រុម​ប៉ះ​បោរ​កាន់​សាសនា​អ៊ីស្លាម​នៅ​ទីនោះ បាន​ធ្វើ​ការវាយប្រហារ​ទៅ​លើ​ខេត្ត Narathiwat ដែលមាន​អ្នក​កាន់​សាសនាព្រះពុទ្ធ​ភាគច្រើន​។​

​មនុស្ស​ចំនួន ៧.០០០​នាក់ ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​​ក្រុម​ប៉ះ​បោរ​អ៊ីស្លាម តាំងពី​ឆ្នាំ ២០០៤​មក​។​

​អំពើ​ហឹង្សា​នៅ​ក្នុង​តំបន់ បាន​បណ្តាល​ឲ្យ​ព្រះសង្ឃ​ចំនួន ២៣​អង្គ​សុគត​ចាប់​ទាំងពី​មាន​អំពើហឹង្សា​មក​។ នេះ​បើ​តាម​ក្រុម​យុទ្ធនាការ​របស់​អង្គការ Human Rights Watch​។​

​មេដឹកនាំ​សាសនា​អ៊ីស្លាម និង​ព្រះពុទ្ធ​បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​នោះ​។​

​ចំណែក​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយថា ការបាញ់ប្រហារ​នោះ​គឺជា​សកម្មភាព​យង់ខ្នង ហើយ​លោក​ប្តេជ្ញា​ថា​នឹងដាក់​ទោស​ទៅ​ដល់​អ្នកប្រព្រឹត្ត​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×