Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វ័យ​ចំណាស់​បំផុត​របស់​ពិភពលោក បាន​ទទួល​មរណៈភាព​នៅ​ជប៉ុន នៅ​អាយុ …

spot_img

​បុរស​វ័យ​ចំណាស់​បំផុត​របស់​ពិភពលោក ឈ្មោះ Masazo Nonaka បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ នៅ​អាយុ ១១៣​ឆ្នាំ​។

លោក​ត្រូវបាន​ស្ថាប័ន​ឯ​ក​ទក្តកម្ម Guinness World Records ទទួល​ស្គាល់​នៅ​ខែ​មេសា ឆ្នាំ ២០១៨​ជា​បុរស​ចាស់​ជាង​គេ​អ​ង្អស់​ក្នុងពិភពលោក​។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់ សារពត៌មាន​ជប៉ុន NHK​។​

​លោកតា Masazo Nonaka ដែល​មាន​ដើមកំណើត​នៅ​កោះ Hokkaido បាន​កើត​នៅ​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ១៩០៥​។​

​គ្រួសារ​របស់​លោកតា កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បាន​សម្គាល់​ឃើញថា លោកតា​លែង​ដកដង្ហើម​។ វេជ្ជបណ្ឌិត​របស់គាត់​បានបញ្ជាក់​ថា គាត់​បាន​ស្លាប់បាត់​ទៅ​ហើយ​។ គ្រួសារ​គាត់​បញ្ជាក់​ថា គាត់​ហាក់​មាន​សភាព​ធម្មតា​សោះ​នៅ​ថ្ងៃ​សៅ​រ៍ ។​

​ស្ថាប័ន​ឯ​ក​ទក្តកម្ម Guinness World Records បានដាក់​លោកតា ជា​បុរស​ចំណាស់​បំផុត​ក្នុង​លោក កាលពី​ខែ​មេសា ឆ្នាំ ២០១៨ នៅពេល​លោកតា​មាន​អាយុ ១១២​ឆ្នាំ និង ២៥៩​ថ្ងៃ​។ គាត់​បាន​ចំណាយ​ពេល​ដែល​នៅ​សេសសល់ អាន​កាសែត ហូប​បង្អែម និង​នំ ព្រមទាំង​មើល​ទូរទស្សន៍ ជាពិសេស​កីឡា​សូ​ម៉ូ​។​

​លោកតា​ធ្លាប់បាន​និយាយថា គាត់​ជឿជាក់ថា កាល​ដែល​គាត់​មាន​អាយុ​វែង​បែបនេះ គឺ​អាច​ដោយសារតែ​គាត់​ចូលចិត្ត​ត្រាំ​ទឹ​កក្តៅ និង​ហូប​បង្អែម ប៉ុន្តែ​កូនស្រី​របស់​គាត់​និយាយថា អាច​មាន​រឿង​ច្រើន​ដែល​ដែល​ត្រូវធ្វើ ដើម្បី​រស់​នៅ​បានយូរ​បែប​នោះ​៕ សុភ័ក្ត្រ

ប្រភព​៖ CNN

spot_img
×