Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​បុរស​ម្នាក់​ដាក់ពន្ធនាគារ​ខេត្តសៀមរាប ករណី​ហិង្សា​លើ​ប្រពន្ធ និង​ដុត​បំផ្លាញ ផ្ទះសម្បែង​

spot_img

​សៀមរាប​៖ កម្លាំង​នគរបាល​ខេត្តសៀមរាប សម្រេច​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​បញ្ជារ​លោក កើត វណ្ណា​រេ​ត ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​​ខេត្តសៀមរាប ករណី​ហិង្សា​និង​ដុត​បំផ្លាញ​ផ្ទះ​ខ្លួន​ឯង​បណ្តាលឲ្យ​ឆាបឆេះ​អស់​ទាំងស្រុង​។​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៩​នៅ​ភូមិ​តា​ស្នែ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។ ករណី​នេះ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបង​ខេត្ត​សៀមរាប លោកស្រី គឹម សុគន្ធា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ ពីបទ ហិង្សា​ប្រព្រឹត្តិ​ដោយ​សហព័ន្ធ ឬ​អ​នីតិ​សង្វា​សជន​។​

​លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ ប្រឆាំង​ការជួញដូរ​និង​ការពារ​អ​និតិ​ជន​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បានឲ្យដឹងថា នគរបាល​មូលដ្ឋាន​និង​នគរបាល​ជំនាញ​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ស៊ិន នុយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តា​ស្នែ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប មុខរបរ​កម្មករ តាម​បញ្ជា​លោក កើត វណ្ណា​រេ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ។​

​សូម​រម្លឹកថា នៅវេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៩ ឈ្មោះ​ស៊ិន នុយ ខាងលើ​ផឹកស្រា​ស្រវឹង​រករឿង​វាយ​ប្រពន្ធ​ឈ្មោះ កែវ ឡុក អាយុ​២៩​ឆ្នាំ និង​ដុត​បំផ្លាញ​ផ្ទះ​ខ្លួន​ឯង​ឆេះ​ខូចខាត​ទាំងស្រុង​។ ផ្ទះ​ទំហំ​៥​ម៉ែត្រ​×៧​ម៉ែត្រ ជញ្ជាំង​ស្លឹកត្នោត ក្រាល​ក្តារ ប្រក់​ស័ង្កសី កំពស់​ពី​ដី​៥​ម៉ែត្រ​។​

​សរុប​ការខូចខាត​ទាំង​អស់​ប្រហែល​ទឹកប្រាក់​ចំនួន​៥០០០០០០​រៀល​(​ប្រាំ​លាន​រៀល​)​និង​ខូច​ឯកសារ​សំបុត្រកំណើត​កូន​និង​ម្តាយ​,​ប្តី និង​សៀវភៅ​គ្រួសារ​។ ក្រោយ​នាំខ្លួន​ឈ្មោះ​ស៊ិន នុយ មក​សាកសួរ​ស្រង់​ចម្លើយ​ខ្លួនគេ​បាន​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ត​ដុត​ផ្ទះ​ខ្លួន​ឯង​ពិតមែន ដោយ​ខឹង​ប្រពន្ធ​ប្រើ​សំដី​ឌឺដង​មើលងាយ​មកលើ​ខ្លួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​សៀមរាប​នាំខ្លួន​ទៅកាន់​តុលាការ​ខេត្ត​សៀមរាប នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា​នេះ​។ ករណី​នេះ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបង​ខេត្ត​សៀមរាប​គឺ​លោកស្រី គឹម សុគន្ធា បាន​បញ្ជា​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​ពី​បទ ហិង្សា​ប្រព្រឹត្តិ​ដោយ​សហព័ន្ធ ឬ​អ​នីតិ​សង្វា​សជន ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×