Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអភិវឌ្ឍ​វិស័យ​អប់រំ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ក្នុង​ការកសាង​ប្រភព​ធនធានមនុស្ស ដើម្បី​អភិវឌ្ឍ​ន៍ប្រទេសជាតិ​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩​នេះ​បាន​មានប្រសាសន៍ថា ៖ ការអភិវឌ្ឍ​វិស័យ​អប់រំ យុវជន និង​កីឡា គឺជា​មូលដ្ឋាន​គ្រឹះ ដ៏​សំខាន់​បំផុត​ក្នុង​ការកសាង​ប្រភព​ធនធានមនុស្ស ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ ពីព្រោះ​តាម​គោលដៅ​អប់រំ​ប្រកបដោយ​ចីរភាព​របស់​យើង គឺ​កសាង​ពលរដ្ឋ​សកល ប្រកបដោយ​សមត្ថភាព​ទាំង​ចំណេះដឹង ចំណេះធ្វើ មាន​សីលធម៌ មាន​សុជីវធម៌ និង​ចេះ​រួមរស់​ជាមួយ​គ្នា​ប្រកបដោយ​ភាពសុខដុមរមនា​។​

​លោក តូច ប៉ូ​លី​វ៉ា បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​កិច្ចប្រជុំ​សន្និបាត​បូកសរុប​លទ្ធ​ផល​​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា​២០១៧-២០១៨ និង​លើក​ទី​សដៅ​សកម្មភាព​ការងារ​ឆ្នាំ​២០១៨- ២០១៩ នៅ​សាល​ប្រជុំ​របស់​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត ស្វាយរៀង​ហើយ​ពិធី​នេះ​ក៏​មាន​ការ​ចូល​ពី​លោក ខៀវ សំអុល ប្រធាន​អប់រំ​យុវជន និង​កីឡា​ខេត្ត លោកគ្រូ អ្នកគ្រូ ជា​នាយក​សាលា ប្រធានការិយាល័យ​អប់រំ​ស្រុក ក្រុង​ទាំង​៨ នៃ​ខេត្ត​ស្វាយរៀង និង​អស់លោក លោកស្រី​ជា​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​លោក តូច ប៉ូ​លី​វ៉ា បានបញ្ជាក់​ថា ការពង្រឹង​គុណភាព​អប់រំ វា​មាន​ហេតុផល​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​ជាច្រើន​ដូច​ជា​កត្តា​គ្រូ សិស្ស កត្តា​អ្នកគ្រប់គ្រង​ដឹកនាំ គឺជា​កត្តា​សំខាន់​ដូច​ពាក្យស្លោក​មួយ​ពោលថា គ្រូ​ល្អ សិស្ស​ល្អ គ្រូ​ពូកែ សិស្ស​ពូកែ នាយក​ល្អ សាលា​ល្អ​។ ហើយ​ក្រៅពីនេះ ក៏​នៅ​មាន​កត្តា​មួយចំនួនទៀត ដែល​ជះ​ឥទ្ធិពល​លើ​គុណភាព​អប់រំ មាន​កត្តា​គ្រួសារ និង​កត្តា​សង្គម ដែល​កត្តា​ទាំងអស់​នេះ ជា​កត្តា​ដែល​មិន​អាច​ខ្វះ​កត្តា​មួយ​ណា​បានឡើយ ពីព្រោះ​តាម​គោលដៅ​អប់រំ​ប្រកបដោយ​ចីរភាព​របស់​យើង គឺ​អប់រំ​ប្រកបដោយ​សមត្ថភាព ទាំង​ចំណេះដឹង ចំណេះធ្វើ មាន​សីលធម៌ មាន​សុជីវធម៌ និង​ចេះ​រួមរស់​ជាមួយ​គ្នា​ប្រកបដោយ​ភាពសុខដុមរមនា​។​

​លោក តូច ប៉ូ​លី​វ៉ា ក៏​បាន​កោតសរសើ​រដល់​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត ដែល​នា​ពេល​កន្លងមក​បាន​ខិតខំ​បំពេញ​ការងារ​តាម​តួនាទី​រៀងៗ​ខ្លួន ប្រកប​ដោយ​លទ្ធផល​ល្អ​ជា​ទី​ពេញចិត្ត ស្របតាម​ទិសដៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ដាក់ចេញ​។ លោក​ក៏​បាន​សំណូមពរ​អង្គសន្និបាត​ទាំងមូល និង​មន្ត្រី​គ្រប់គ្រង​អប់រំ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ដល់​បញ្ហា​សំខាន់ៗ​មួយចំនួន ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់​ប្រមូល​កុមារ​ដល់​វ័យ​សិក្សា ឱ្យ​ចូលរៀន​បាន​ច្រើន​ជា​អតិបរមា ទាំង​នៅ​ទីប្រជុំជន និង​នៅ​ទីជនបទ ចាប់ពី​មត្តេយ​សិក្សា​ឡើងទៅ និង​រក្សា​បាន​នៅ​ស្ថេរភាព​សិស្ស ឱ្យ​បន្ត​ការសិក្សា​រៀនសូត្រ​រហូត​ចប់​មធ្យមសិក្សា និង​បន្ត​ចូល​រៀន​រហូត​បញ្ចប់​ឧត្តមសិក្សា​។​

​លោក​បាន​បន្តថា លោកគ្រូ អ្នកគ្រូ ទាំងអស់ ត្រូវ​បន្ត​កែលម្អ បរិស្ថាន​សាលារៀន​ឱ្យ​ក្លាយជា​ទី​មនោ​រម្យ ដើម្បី​ទាក់ទាញ​កុមារ​ឱ្យ​ចាប់អារម្មណ៍ និង​មាន​ចិត្ត​ចង់​ទៅ​សាលារៀន​។ មួយវិញទៀត​ទន្ទឹមនឹង​ការយកចិត្តទុកដាក់​ទាំ​ង​បរិមាណ ក៏​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​បន្ថែមទៀត នូវ​គុណភាព​ប្រកប​ដោយ​គណៈនេយ្យភាព​ភាព​ផងដែរ​។​

​សូមបញ្ជាក់​ថា នៅក្នុង​ពិធី​អង្គសន្និបាត​នេះ​មាន​រយៈពេល​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០១៩​ហើយ​នៅក្នុង​ពិធី​បើក​នៃ​អង្គ​សន្និបាត​នេះ ក៏​បាន​ចែក​ទង់​កិត្តិយស និង​បំពាក់​មេដាយ​ជូន​ដល់​លោក​ប្រធាន​មន្ទីរអប់រំ និង​អស់លោក លោកស្រី​ជា​អនុប្រធាន​​មន្ទីរ នាយក​សាលា​ផងដែរ​៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×