Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ឥណ្ឌា​ម្នាក់ ត្រូវ​តោ​ខាំ​ហែក​ស្លាប់ ពេល​ឡើង​ជញ្ជាំង​ចូលក្នុង​ទ្រុង​វា​

spot_img

​បុរស​ឥណ្ឌា​ម្នាក់​ត្រូវ​សត្វ​តោ​មួយ​ក្បាល​ខាំ​ហែក​រហូតដល់​ស្លាប់ បន្ទាប់ពី​គាត់​បាន​ឡើង​ជញ្ជាំង ចូល​ក្នុង​ទ្រុង​របស់​វា នៅ​សួនសត្វ​មួយ​ស្ថិតនៅ​ភាគ​ខាងជើង​រដ្ឋ Punjab​។ នេះ​តាម​ការបញ្ជាក់​របស់ មន្ត្រី​ឥណ្ឌា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

​បុរស​រងគ្រោះ​ខាងលើ បាន​ឡើង​ជញ្ជាំង​កំពស់ ៦​ម៉ែត្រ​នៃ​សួន​សត្វ Chhatbir ហើយ​បាន​ចូល​ក្នុង​តំបន់​បំរាម ដែលមាន តោ ៤​ក្បាល​នៅ​ទីនោះ ហើយ​គាត់​ក៏​ត្រូវ​តោ​មួយ​ក្បាល​​វាយប្រហារ​តែម្តង​។​

​បុគ្គលិក​សួនសត្វ​បាន​រត់​ទៅ​មើល និង​ព្យាយាម​សង្គ្រោះ​គាត់ បន្ទាប់​ពី​បានលឺ​សម្លេង​ស្រែកយំ​របស់គាត់​។​

​អ្នក​មើល​ថែ​សួនសត្វ បាន​បញ្ជូល​បុរស​រងគ្រោះ​ខាងលើ​ទៅកាន់​មន្ទី​ពេទ្យ​ប៉ុន្តែ គាត់​បាន​ស្លាប់បាត់​ទៅ​ហើយ ដោយសារតែ​របួស​ខ្លាំងពេក​។​

​តោ​ដែល​វាយប្រហារ​បុរស​ខាងលើ​នោះ​ជា​សត្វ​កម្រ និង​ជិត​ផុត​ពូជ ដែល​ជា​ប្រភេទ​សត្វ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​យ៉ាងច្រើន ហើយ​បច្ចុប្បន្ន វា​មាន​ចំនួន​ប្រហែល ៥០០​ក្បាល​ប៉ុណ្ណោះ​នៅក្នុង​ព្រៃ ទូទាំង​ប្រទេស​ឥណ្ឌា​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia​

spot_img
×