Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ណែនាំ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន បើក​ការដ្ឋាន​សាងសង់​ឲ្យបាន​ឆាប់​នូវ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ​

spot_img

​ប៉េកាំង ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Comrporation CRBC) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ ក្រុមហ៊ុន​វិនិយោគ សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អំពី​បច្ចុប្បន្នភាព​នៃ​គម្រោង​វិនិយោគ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា និង​ផែនការ​សម្រាប់​អនុវត្តន៍​នៅពេល​ខាងមុខ ដែល​កន្លងមក​ក្រុម​ហ៊ុន​វិនិយោគ សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន បាន​រួមចំណែក​សាងសង់​ផ្លូវ និង​ស្ពាន ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ហើយ​សម្រាប់​ពេល​ខាង​មុខ ក្រុមហ៊ុន​និង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់ ខេត្ត​ព្រះសីហនុ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​កម្ពុជា វៀតណាម បាវិត ការ​ស្ថាបនា​ផ្លូវ​លេខ​១៥-៥១ ដែល​ត​ភ្ជាប់​ខេត្ត​កោះកុង ពោធិសាត់ និង​ខេត្ត​បាត់ដំបង​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន បើក​ការដ្ឋាន​សាងសង់​ឲ្យបាន​ឆាប់​នូវ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ដែល​យើង​បាន​ធ្វើ​ការដោះស្រាយ​រួចរាល់​មក​ហើយ​នោះ​។ ទី​២​ពាក់ព័ន្ធ​ផ្លូវ​ដែល​ត្រូវ​ត​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ ភ្ជាប់​ជាមួយ​និង​ផ្លូវ​ល្បឿន​លឿន គឺ​យើង ត្រូវ​សិក្សា​ជា​បន្ទាន់​ដើម្បី​សាងសង់​ត​ភ្ជាប់​។ ដោយឡែក​ចំពោះ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត សម្តេច​តេជោ​បានបញ្ជាក់​ថា ក្រុមហ៊ុន​ត្រូវតែ​សិក្សា​និង​ជជែក​គ្នា​បន្ថែម​ជាមួយ​និង​ស្ថាប័ន​ពាក់ព័ន្ធ ដោយសារ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​សិក្សា​រួម​មក​ហើយ​នោះ​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×