Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​លោក​សម រង្ស៊ី និង​ក្រុម​លោក​កឹម សុខា ចេញប្រកាស​ប្រឆាំង​គ្នា​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១៩​នេះ ស្របពេល​ដែល ក្រុម​របស់​លោក​សម រង្ស៊ី បាន​ប្រកាស​លទ្ធផល កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អធិបតីភាព​លោក​ប្រធាន​ស្តីទី សម រង្ស៊ី នៅ​ទីក្រុង​ឡូ​វែល នោះ ក្រុម​របស់​លោក​កឹម សុខា ដែល​ថ្ងៃ​ដដែល​នេះ​ដែរ ក៏​បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​មួយ​របស់ CNRP-USA ដោយ​ប្រកាស​ធ្វើការ​បដិសេធ ទាត់ចោល​នូវ​រាល់​ការសម្រេច​ទាំងឡាយណា ក្រោម​ការដឹកនាំ​របស់​លោក សម រង្ស៊ី ហើយ​ថា លោក​សម រង្ស៊ី ជា​ប្រធាន​ស្តីទី​ក្លែងក្លាយ មិន​អាច​យកជាការ​បាន​ឡើយ​។​

​​សេចក្តីថ្លែងការណ៍ CNRP-USA ដែល​ចេញផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១៩​នេះ បានបញ្ជាក់​ថា “​រាល់​ការសម្រេច​ទាំងឡាយណា​” ក្រោម​ការដឹកនាំ​របស់​លោក សម រង្ស៊ី ប្រធានស្តីទី​ក្លែងក្លាយ​មិន​អាច​យកជាការ​បាន​ឡើយ ព្រោះ​វា​គ្រាន់តែ​ជា​ការ​សម្រេច​របស់​ក្រុម​លោក សម រង្សី តែប៉ុណ្ណោះ មិន​ឆ្លុះបញ្ចាំង និង​មិនមែន​ជា​ការសម្រេច​របស់ គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

CNRP – USA សូម​បញ្ជាក់​ជា​ថ្មី​ថា​លោក​សម រង្ស៊ី មិនមែន​ជា​ប្រធាន​គណបក្ស ឬ​ជា​ប្រធានស្តីទី ដែល​ទទួលបាន​ការផ្ទេ​រ​សិទ្ធិ​ពី​ប្រធាន​បក្ស​លោក កឹម សុខា ឡើយ​។ ផ្ទុយទៅវិញ​ប្រធានស្តីទី​ក្លែងក្លាយ​លោក សម រង្ស៊ី គឺ​កើត​ចេញពី​បក្ស​ប្រហារ​លើក​បន្តុប​ខ្លួនឯង​ដោយ​ផ្ទុយ​ពី​ស្មារតី និង​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ទទួលស្គាល់​ទៀតផង​។​

CNRP-USA យល់ឃើញ​ថា​ទោះបី​ក្រុម​នេះ​ឆ្លេឆ្លា ដោយ​ម្តង​ធ្វើ​នេះ ម្តង​ធ្វើ​នោះ​បង្កើត​តែ​ព្រឹត្តិការណ៍​អត់​បាន​ការ ហើយ​ម្តង​ប្រើប្រាស់ ម្តង​មិន​ប្រើប្រាស់​យន្តការ​គណបក្ស ដូចជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ជា​ដើម គឺ​ដើម្បី​ធ្វើ​ជា​ឡប់ឡែ​បោកប្រាស់​បំភាន់​ភ្នែក​សាធារណៈជន​តែប៉ុណ្ណោះ​”​។​

​ចំណែក​នៅ​ថ្ងៃ​ទី​២១ មករា ២០១៩ នៅ​ផេក​ហ្វេស​ប៊ុក របស់​លោក​សម រង្ស៊ី ក៏បាន​ចេញ​សេចក្ដីប្រកាស “​លទ្ធផល​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ដ្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អធិបតីភាព​លោក​ប្រធាន​ស្តីទី សម រង្ស៊ី នៅ​ទីក្រុង​ឡូ​វែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក​។​

​កិច្ចប្រជុំ​ទី​១ របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អន្តនោម័ត និង​ដោយ​ខុសច្បាប់ កាលពី​ថ្ងៃ ១៦ វិច្ឆិកា ២០១៧​។ កិច្ចប្រជុំ​នេះ បាន​រៀបចំ​ធ្វើឡើង​ថ្ងៃនេះ នៅ​ទីក្រុង​ឡូ​វែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក ក្រោម​អធិបតីភាព​លោក សម រង្ស៊ី ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ មាន​សមាជិក ១៥ រូប លើ ២៤ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​ចូលរួម​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ក្នុង​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នេះ​”៕​ ដោយ​៖​កូឡាប​

 

spot_img
×