Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចរដ្ឋបាលខេត្តព្រះសីហនុ ចាប់ខ្លួនពលរដ្ឋ២នាក់ ចោទពីបទចូលកាប់រានបរិវេណដី រក្សាប្រភពទឹកស្អាតក្បាលឆាយ

spot_img

ខេត្តព្រះសីហនុ ៖ គណៈបញ្ជាកាឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ និងគ្រឿងចក្រ ចុះកាយ​ប្រឡាយក ដើម្បីកំណត់បរិវេណដីព្រៃឈើ​សម្រាប់បម្រុងទុកជា​ប្រភព​ទឹក​​ស្អាត មានទីតាំងនៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

សកម្មភាពនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបន្តចុះអនុវត្ត ចាប់ពីព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩នេះ ដោយបានបន្តដាក់បំរាម ជាដាច់ខាត ហាម​មិនប្រជាពលរដ្ឋ គ្រប់ៗរូប ចូលទៅទន្ទ្រាន​កាប់រានដីព្រៃ បម្រុងទុកសម្រាប់រក្សាប្រភពទឹកស្អាត នៅតំបន់​ក្បាល​ឆាយ ដើម្បីធ្វើកម្មសិទ្ធិឯកជនទៀតទេ។

នាឱកាសនោះដែរ លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ បានប្រកាសថា ដើម្បីការពារប្រភពទឹកក្បាយឆាយ នៅ​តំបន់​ដី​អនុក្រឹត្យក្បាលឆាយ ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ ឲ្យបានគង់វង្ស គឺ រដ្ឋបាលខេត្ត នឹងអនុវត្តន៍ផ្លូវច្បាប់ ដោយមិន​លើកលែង ចំពោះ​បុគ្គលទាំងឡាយណា ដែលធ្វើឲ្យរាំងស្ទះ ចំណាត់ការ របស់អាជ្ញាធរ​រដ្ឋបាល​ខេត្តព្រះសីហនុ ក្នុងសកម្មភាព​ការពារប្រភពទឹក​ស្អាតនៅតំបន់ក្បាលឆាយជាដាច់ខាត។

ត្រង់ចំណុចនេះ លោក ស៊្រុន ស៊្រន់ បានព្រមានថា ចំពោះប្រជាពលរដ្ឋមួយចំនួន ដែលបានព្យាយាមតវ៉ាជំទាស់ ទៅនឹងវិធានការ របស់​រដ្ឋបាលខេត្តព្រះសីហនុ និងបន្តទាម​ទារការ​អនុគ្រោះពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដើម្បីទទួលបានការកាន់កាប់ដី​រក្សាប្រភពទឹក​ស្អាត នៅតំបន់ក្បាលឆាយ នឹងមិនមានការអនុគ្រោះទៀតទេ។​ជាងនេះទៀត ចំពោះការផ្តល់ដី​សម្បទាន​សង្គមកិច្ច ​ក៏មិនមានទៀត​ដែរ។

បន្ថែមលើនេះ លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ បញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយ​បាន​កាត់​ឆ្វៀល​​ដី​ ចេញពីតំបន់ក្បាលឆាយនេះ ចែកជូនប្រជាពលរដ្ឋ ធ្វើជាកម្មសិទ្ធិ ដែលខ្វះដីសង់​ផ្ទះ មានចំនួនរាប់ពាន់គ្រួសាររួចមកហើយៗ ក៏បានប្រកាសដាច់ខាតថា នឹងមិន​មាន​ការ​ផ្តល់​ដីសម្បទានដីសង្គមកិច្ច សម្រាប់ចែកជូន​ប្រជាពលរដ្ឋទៀតទេ។ ព្រមជាមួយគ្នានេះ លោកថា រដ្ឋបាលខេត្តព្រះសីហនុ ក៏ធ្លាប់បានប្រកាសប្រាប់ប្រជាពលរដ្ឋ កុំចូលទៅកាប់​រាន​ដី​ព្រៃ នៅតំបន់ក្បាលឆាយ សម្រាប់រក្សាប្រភពទឹកស្អាតជាបន្តទៀត បើមិនដូច្នេះទេ អាជ្ញាធររដ្ឋបាលខេត្ត នឹង​អនុវត្តតាម​វិធាន​ការ​ច្បាប់មិនលើកលែង​ទេ។

តាមការសង្កេតឃើញថា ក្នុងអំឡុងពេលដែលអាជ្ញាធរ បានចុះទៅជីកកាយប្រឡាយ ដើម្បីកំណត់ព្រំដីអនុក្រឹត្យ សម្រាប់រក្សា​ប្រភព​ទឹកស្អាត នៅតំបន់ក្បាលឆាយ មាន​ទីតាំងស្ថិត​ក្នុងសង្កាត់លេខ១ កាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំង​ចម្រុះ របស់​រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ ក៏​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋមួយចំនួនផង។ ក្នុង​នោះ ក៏មានអតីតមន្ត្រីគណបក្សប្រឆាំង គឺលោក ឆាយ រដ្ឋ ម្នាក់ផងដែរ៕ ដោយ ៖ ដែន សីមា

   

spot_img
×