Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០១៩ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ថ្ងៃ​នេះ​ត្រូវ​រក្សា​ភាពនឹងនរ ទោះ​ជួប​ប្រទះ​រឿង​អ្វី​ក៏ដោយ ។ ភាព​ក្រេវក្រោធ​អាច​ធ្វើឲ្យ​អ្នក​បំពាន​កំហុស​ដោយ​មិន​ដឹង​ខ្លួន​ដែល​ទោះជា​ស្តាយក្រោយ​ក៏​ហួសពេល​ទៅហើយ​។ ប្រភព​ចំណូល​របស់​អ្នក​ស្ថិរភាព មិនតែប៉ុណ្ណោះ​អាច​បាន​ដំណឹង​ពី​ការឡើង​ប្រាក់ខែ ឡើង​តំណែង ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៥​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៧​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១១-១៣ ។ ពណ៌ ៖ ទឹកសមុទ្រ , ស ។ អ្នក​យក​អាសា ៖ ឆ្នាំ​រកា​, វ​ក , ម្សាញ់ ៕

​ឆ្នាំ​ឆ្លូវ ៖ ថ្ងៃនេះ​ប្រហែល​អ្នក​នឹងមាន​អារម្មណ៍​មិន​ពេញចិត្ត​ពេលដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត តែ​ចុងក្រោយ​ពុំ​ទទួលបាន​សមិទ្ធផល​អ្វី​ទាំងអស់ ។ អ្នក​ត្រូវ​គ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យ​តុល្យភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ពុំនោះសោត​នឹង​ត្រូវ​ជួប​ការខ្វះខាត​ជំពាក់​បំណុល​គេ ។​

-​បុព្វេ​ហ​តុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៣​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៥-១៧ ។ ពណ៌ ៖ លឿង , ត្នោត ។ អ្នក​យក​អាសា ៖ ឆ្នាំច , ខា​ល , កុ​រ ៕

​ឆ្នាំ​ខាល ៖ រឿង​ស្នេហា​មាន​ភាពល្អប្រសើរ​ឡើង​ច្រើន ។ អ្នក​មាន​អារម្មណ៍​សុភមង្គល​ត្រូវបាន​គូស្នេហ៍​យល់​និង​អធ្យាស្រ័យ​ចំពោះ​អ្នក ។ ការងារ​ប្រឈម​ហានិភ័យ ដោយ​មាន​អ្នក​រង់ចាំ​ឈ្នានីស ចាប់​កំហុស ដំណ្តើមយក​ផលប្រយោជន៍​ពី​អ្នក ។ ការងារ ថ្ងៃនេះ​អាច​ជួប​ការលំបាក ដូច្នេះ​អ្នក​ត្រូវ​ប្រឹងប្រែង​កុំ​ប្រហែស ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥ ។ លេខ​សំណាង ៖ ៤,៦ ។ ម៉ោង​ល្អ ៖ ១៧-១៩ ។ ពណ៌ ៖ ខ្មៅ , លឿង ។ អ្នក​យក​អាសា ៖ ម​មែ ច​រ កុ​រ ៕

​ឆ្នាំ​ថោះ ៖ ប្រផ្នូល​នៃ​ភាព​ក្ស័យធន​ជិត​មក​ដល់​, អ្នក​មិន​ត្រូវ​ស្តាប់​សម្តី​ល្បួងលួងលោម​របស់​អ្នកដទៃ ត្រូវ​ខំ​ប្រឹង​ដោយ​ខ្លួនឯង ។ ចូរ​ព្យាយាម​ធ្វើ​កិច្ចការ​របស់​ខ្លួន​ទៅ​តាម​គោលដៅ​ដែល​បាន​ជ្រើសរើស​ពីមុនមក ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៖ ១,៧ ។ ម៉ោង​ល្អ ៖ ១៧-១៩ ។ ពណ៌ ៖ ខ្មៅ , ទឹកសមុទ្រ ។ អ្នក​យក​អាសា ៖ ឆ្នាំចរ , កុ​រ , ម​មែ ៕

​ឆ្នាំ​រោង ៖ អ្នក​មាន​ភាព​មានះ​មិន​ព្រមស្តាប់​ដំបូន្មាន ការណែនាំ​របស់​អ្នក​នៅ​ជុំវិញ​ដោយ​ដាច់ខាត​ធ្វើតាម​គំនិត​ខ្លួន រឿង​នេះ​អាច​ធ្វើឲ្យ​អ្នក​ត្រូ​វសងតម្លៃ​ខ្ពស់ ។ ជ្រើសរើស​ផ្លូវ​ដែល​ពុំ​ទាន់​នរណា​ទៅដល់ រឿង​អ្វី​ក៏​អាច​កើតឡើង​បាន​ដែរ ចូរ​យក​វា​ធ្វើ​ជា​បទពិសោធន៍​សម្រាប់​ខ្លួន ។ រឿង​មនោសញ្ចេតនា​ល្អ​ប្រសើរ​បំផុត អ្នក​នៅ​លីវ​មាន​អ្នក​លួច​ស្រឡាញ់​ចង់​សារភាព​ស្នេហ៍ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៖ ២,៦​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១១-១៣ ។ ពណ៌​ល្អ ៖ លឿង , ត្នោត ។ អ្នក​យក​អាសា ៖ ឆ្នាំចរ , រកា , វ​ក ៕

​ឆ្នាំ​ម្សាញ់ ៖ មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​ផ្អែម​ល្ហែម សុភមង្គល​។ ទោះបី​ការងារ​កំពុង​ត្រូវ​ប្រឈមមុខ​ជាមួយ​ឧបសគ្គ​ជាច្រើន តែ​អ្នក​មិន​ចុះចាញ់​រា​ថយ​ដោយ​រក​គ្រប់​វិធី​ដោះស្រាយ​បញ្ហា អ្នក​ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ និង​ផ្តល់​តួនាទី​ថ្មី ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៣,៩​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១១-១៣ ។ ពណ៌ ៖ ក្រហម , ទឹកក្រូច ។ អ្នក​យក​អាសារ ៖ ឆ្នាំ​រកា , ឆ្នាំ​ឆ្លូវ , វ​ក ៕

​ឆ្នាំ​មមី ៖ ការងារ​របស់​អ្នក​ល្អប្រសើរ អាច​នឹង​មាន​ឱកាស​បាន​ឡើង​តំណែង​នាពេលខាងមុខ ។ ប៉ុន្តែ​ចំពោះ​រឿង​មនោសញ្ចេតនា អ្នក​ប្រែជា​កំពុង​បាត់​ភាព​អត់ធ្មត់​ជាមួយ​ទំនាក់ទំនង​បច្ចុប្បន្ន ផ្តើម​ពី​នោះ​ធ្វើ​ការសម្រេចចិត្ត​ឈឺចាប់ និង​រុញ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​២​ទៅដល់​ផ្លូវ​ទាល់ច្រក ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៧-១៩ ។ ពណ៌ ៖ ទឹកក្រូច ផ្កាឈូក ។ អ្នក​យក​អាសា ៖ ឆ្នាំចរ , ខា​ល , ថោះ ៕

​ឆ្នាំ​មមែ ៖ ថ្ងៃនេះ​អ្នក​មិន​ស្រួល​ចិត្ត​បន្តិច​ណា​ឡើយ រឿង​មនោសញ្ចេតនា​ជួប​ភាព​សោះ​រង្គើ ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។ ការងារ​ក៏​មិនបាន​ល្អ ។ មុន​ពេល​បញ្ចេញ​ប្រាក់​វិនិយោគ ឬ​ទិញ​របស់​អ្វី​មួយ​ត្រូវ​យល់​ឲ្យ​ច្បាស់​អំពី​វា កុំ​ស្តាប់​តាម​ការ​បញ្ចើចបញ្ចើ​ររ​បស់​អ្នកដទៃ​ដោយ​ចាត់ទុកថា​វា​ស្រប​ជាមួយ​ខ្លួន ។

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១១-១៩ ។ ពណ៌ ៖ ត្នោត , ទឹកក្រូច ។ អ្នក​យក​អាសា ៖ ឆ្នាំ​កុរ ថោះ ម​មី ៕

​ឆ្នាំ​វក ៖ ថ្ងៃនេះ​យីអ៊ុន​ឡើង រឿង​ជំនួញ​កាក់កប​បំផុត ។ ដោយសារ​ក្តាប់បាន​ឱកាសល្អ ហេតុនេះ​ប្រាក់​ហូរ​ចូល​ដូច​ទឹក ។ ក៏​ប៉ុន្តែ​ប្រហែលជា​ដោយ​ជក់​រកប្រាក់​ខ្លាំងពេក​ធ្វើឲ្យ​អ្នក​ភ្លេច​ថា​ខ្លួន​ចាំបាច់​ត្រូវមាន​ភារកិច្ច​ចំពោះ​គ្រួសារ​ទៀត , អ្នក​អាច​នឹង​ជួប​ភាពស្មុគស្មាញ​ក្នុង​រឿង​មនោសញ្ចេតនា ។ ចូ​រលៃ​ពេលវេលា​ឲ្យបាន​ច្រើន​ជាង​មុន​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៥​ពិន្ទុ ។ ម៉ោង​ល្អ​៖ ១៧-១៣ ។ ពណ៌ ៖ ស , លឿង ។ អ្នក​យក​អាសា ៖ ជូត រោង រកា ៕

​ឆ្នាំ​រកា ៖ រាសី​មិនសូវ​ជា​ល្អ ការងារ​ងាយ​មាន​កំហុសឆ្គង ដោយសារ​អារម្មណ៍​មិន​ប្រមូលផ្តុំ ។ រឿង​មនោសញ្ចេតនា មិន​ឈាន​ទៅ​មុខ ធ្វើឲ្យ​អ្នក​នឿយណាយ​ចង់​តែ​ព្រលែង​ចោល ។ មាន​ការខ្វែងគំនិត​គ្នា​រវាង​អ្នក​ទាំង​២ អ្នកណា​ក៏​ចង់ឲ្យ​ដៃគូ​ត្រូវ​ធ្វើ​តាម​គំនិត​ខ្លួន គឺ​ពុំ​ព្រម​រក​វិធី​សម្រុះសម្រួល ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៨ ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៧-១៩ ។ ពណ៌ ៖ ប្រាក់​, លឿង ។ អ្នក​យក​អាសា ៖ ម្សាញ់ ឆ្លូវ រោង ៕

​ឆ្នាំចរ ៖ មាន​អ្នក​ជួយ​យក​អាសា​ណែនាំ​ផ្លូវ​ឲ្យ​រកឃើញភាព​រីករាយ​ក្នុង​ជីវិត ។ ភាព​ទុក្ខព្រួយ​ក្នុង​អតីតកាល​បាន​រសាត់​បាត់អស់ ។ ស្នេហា​អាច​ពុំ​ទាន់​មកដល់​ឥឡូវនេះ តែ​អ្នក​មាន​សុភមង្គល​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​កំពុងមាន ។ អ្នក​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​របៀប​ធ្វើការ​របស់​ខ្លួន ប្រសិន​មិន​ចង់​ឲ្យ​អ្ន​កផងរិះគន់ ។ ចូរ​ស្តាប់ និង​ទទួល​យោបល់ , កុំ​ប្រឆាំង​ជំទាស់​ឲ្យ​បរាជ័យ​ដោយ​មូលហេតុ​មិន​គួរឲ្យ​ជឿ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ៖ ១១-១៣ ។ ពណ៌ ៖ ស , ត្នោត ។ អ្នក​យក​អាសា ៖ ឆ្នាំ​វក ខា​ល ម​មី ៕

​ឆ្នាំ​កុរ ៖ ថ្ងៃ​នេះ​ទោះជា​អ្នកធ្វើការ ឬ​រកស៊ី​ក៏​សុទ្ធ​តែ​ជួប​ឱកាសល្អៗ ក្នុង​ការងារ គួរ​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​ពង្រីក​ចំណូល​បន្ថែម ។ មនោសញ្ចេតនា ប្តី​ប្រពន្ធ​មាន​ភាព​សោះកក្រោះ ។ ប្រហែល​ជា​សម្ពាធ​ដ៏​ធំ​ក្នុង​ជីវិត​បាន​ធ្វើឲ្យ​អ្នកអ​ស់​កម្លាំង​ភ្លេច​ក្តីស្រឡាញ់ ថែទាំ​គូស្នេហ៍​របស់ខ្លួន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៩​ពិន្ទុ ។ ម៉ោង ១៧-១៩ ។ ពណ៌​ល្អ ៖ ស , ប្រាក់ ។ អ្នក​យក​អាសា ៖ ឆ្នាំ​ជូត , ឆ្លូវ , ម​មែ ៕​

spot_img
×