Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ស៊ី ប្រកាស​បន្ត​នាំ​អង្ករ​ពី​កម្ពុជា ទៅ​ចិន ឲ្យ​បាន ៤០​ម៉ឺន​តោន​

spot_img

​ចិន​៖ លោក​ស៊ី ប្រធានាធិបតី​ចិន ក៏បាន​ប្រកាស​បន្ត​នាំ​អង្ករ​កម្ពុជា ទៅកាន់​ប្រទេស​ចិន ឲ្យ​បាន ៤០​ម៉ឺន​តោន នៅក្នុង​ឆ្នាំ​២០១៩​នេះ ​ដើម្បី​រួមចំណែក​ជួយ​លើកកម្ពស់​ជីវភាព របស់​ប្រជាកសិករ​កម្ពុជា​ ។​

​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ល្ងាច​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​នេះ ​។​

​ក្នុងជំនួប​នោះ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បានប្រកាស​ផ្តល់ជំនួយ​ប្រមាណ ៤​ពាន់​លាន​យ័ន ស្មើនឹង​ជិត៦០០​លាន​ដុល្លារ​អាមេរិក សម្រាប់​អភិវឌ្ឍន៍​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។

លោក ស៊ី ជីន​ពីង ក៏បាន​ប្រកាស​ខិតខំ​ជំរុញ ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​កើន​ដល់ ១០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៣ ​ហើយនឹង​បន្ត​លើកទឹកចិត្ត ដល់​អ្នកវិនិយោគ​ចិន ឲ្យ​មក​វិនិយោគ នៅ​កម្ពុជា កាន់តែច្រើន​ថែមទៀត​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×