Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ចិន អះអាងថា កម្ពុជា​រីកចម្រើន កាន់តែខ្លាំង រយៈពេល​៦០​ឆ្នាំ​ទៅមុខទៀត ក្នុង​ការធ្វើទំនាក់ទំនង​ដ៏​ស៊ីជម្រៅ ជាមួយ​ប្រទេស​ចិន​

spot_img

ចិន ៖ លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ប្រទេស​ចិន បាន​លើកឡើងថា បច្ចុប្បន្ននេះ ទោះបីជា​ទំនាក់ទំនង​អន្តរជាតិ មានការ​ប្រែប្រួល​ក៏ពិតមែន ប៉ុន្តែ​ទំនាក់ទំនង​រវាង ចិន និង​កម្ពុជា គឺ​ពិតជា​បានផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន ពីគ្នា​ទៅវិញទៅមក ​។

​ប្រធានាធិបតី​ចិន បានបង្ហាញ​ការគាំទ្រ ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក​បង្ហាញ​ជំនឿ​ជាក់​ថា កម្ពុជា​នឹង​រីកចម្រើន កាន់តែខ្លាំង ក្នុង​រយៈពេល​៦០​ឆ្នាំ ទៅមុខ ក្នុង​ការធ្វើទំនាក់ទំនង​ដ៏​ស៊ីជម្រៅ ជាមួយ​ប្រទេស​ចិន ​។​

​ការអះអាង​របស់លោក​ប្រធានាធិបតី​ចិន បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ល្ងាច​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​នេះ​។​

​ក្នុងជំនួប​ពិភាក្សា​នោះ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​មានប្រសាសន៍​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មកកាន់​ប្រទេស​ចិន គឺ​ពិតជា​មានតម្លៃ​បំផុត​សម្រាប់​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ខ្ពស់ត្រដែត​ថែមទៀត​។ លោក​ប្រធានាធិបតី​ក៏បាន​គូសបញ្ជាក់​ពី​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ ​។​

​លោក​ប្រធានាធិបតី​ក៏បាន​បញ្ជាក់​បន្ថែមថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ជាមួយ​បណ្តា​ប្រទេស ក្នុង​ក្របខ័ណ្ឌ ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ ក្នុងនោះ​ភាគី​ទាំងសងខាង នឹង​បន្ត​យកចិត្តទុកដាក់ ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ​។​

​លោក ស៊ី ជីន​ពីង បាន​លើកឡើងថា បច្ចុប្បន្ននេះ​ទោះបីជា​ទំនាក់ទំនង​អន្តរជាតិ មានការ​ប្រែប្រួល​ក៏ពិតមែន ប៉ុន្តែ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា គឺ​ពិតជា​បានផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន ពីគ្នា​ទៅវិញទៅមក​។ តាមរយៈ​នេះ​ចិន​នឹង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា ពិសេស​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។​

​លោក​ប្រធានាធិបតី បាន​ថ្លែងថា កម្ពុជា​នឹង​ទទួលបាន​នូវ​ភាពជោគជ័យ​ថែមទៀត ក្នុង​រយៈពេល​៦០​ឆ្នាំ​ទៅមុខ​។ ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ ចិន​សូម​គាំទ្រ​ចំពោះ​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី ពី​ការបោះឆ្នោត​សកល​កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សម្តេច​ពិតជា​មានការ​រីករាយ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច ផ្លូវការ​សាជាថ្មី​ម្តងទៀត ក្នុងប្រទេស​ចិន​។ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​កន្លងមក​តែងតែ ទទួល​នូវ​ព្រះរាជ​បដិសណ្ឋារកិច្ច ចំពោះ​ព្រះ​វត្តមាន​ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេចយាង​ទៅកាន់​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព ក៏ដូចជា​យាង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ ។​

​ក្នុងជំនួប​នេះ សម្តេច​តេ​ជោ ក៏បាន​លើក​ពី​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ ទំនាក់​តំនង​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​តេ​ជោ បាន​ជម្រាប​ប្រធានាធិបតី​ចិន អំពី​សភាពការណ៍​ក្នុងប្រទេស​កម្ពុជា ពិសេស​ស្ថានការណ៍​ក្រោយ​ការបោះឆ្នោត​សកល រួម​នឹង​កម្មវិធី​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល និង​ការទប់ស្កាត់​ពី​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ ។​

​សម្តេច​តេ​ជោ ក៏បាន​គូសបញ្ជាក់​ពី​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដែលមាន​គណបក្សនយោបាយ ចូលរួម​ចំនួន​១៩​គណបក្ស​។ ក្នុងជំនួប​ពិភាក្សា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​ប្រធានាធិបតី​ចិន ជំរុញ​អ្នកវិនិយោគ​ចិន​បន្ត​មក​វិនិយោគ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ការបង្កើត​រោងចក្រ​ថ្មីៗ ថែមទៀត​។​

​ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន សម្តេច​តេ​ជោ ចង់ឃើញ​ទំនាក់​ទំនងជា​ប្រពៃណី និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នោះ បន្ត​ថែទាំ និង​រក្សា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ​។​

​សម្តេច​តេ​ជោ បាន​លើកឡើងថា ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​តេ​ជោ បានស្នើ​លោក ស៊ី ជីន​ពីង ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ទាំងពីរ អាចមាន​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​សេរី ព្រោះ​ប្រទេស​ទាំងពីរ មាន​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​តាំងពីរ​ឆ្នាំ​២០១០​មកម្ល៉េះ ​។​

​លោក​ប្រធានាធិបតី​ចិន ក៏បាន​លើកឡើង​ដែរ​ថា ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា គឺមាន​លក្ខណៈពិសេស​ខ្លាំងណាស់ បើ​ប្រៀបធៀប​ទៅ​និង​ប្រទេស​ផ្សេងៗ​ទៀត ពោលគឺ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​សំខាន់បំផុត ​។​

​លោក​ប្រធានាធិបតី​អះអាងថា ចិន​និង​កម្ពុជា នឹង​បន្ត​រួមគ្នា​ជា​សហគមន៍​តែមួយ ដើម្បី​រៀបចំ​ផែនការ​ធ្វើ​កិច្ចសហការ លើ​គ្រប់​វិស័យ​ទាំង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​រវាង​ប្រជាជ​និង​ប្រជាជន​។ លោក ស៊ី ជីន​ពីង ក៏បាន​ប្រកាស​ស្វាគមន៍​វត្តមាន​សម្តេច​តេ​ជោ ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ស្តីពី​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ នៅ​ប្រទេស​ចិន នា​ខែមេសា​ខាងមុខនេះ​ ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×