Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ការជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន

spot_img

​កណ្តាល ៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ស្អាង ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ការជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន ដោយ​ដកហូត​បាន​ម៉ា​ទឹកកក ១២​កញ្ចប់​តូច ធំ កាលពី​ថ្ងៃ ទី ២១ ខែ មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤ នៅ​ចំណុច ភូមិ ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​លោក​វរសេនីយឯក សេង សុជាតិ អធិកា​នគ​បាល​ស្រុក​ស្អាង​បានអោយដឹងថាៈ​ជនសង្ស័យ ៖​ចំនួន​៤​នាក់ ឃាត់ខ្លួន ទី​១ / ឈ្មោះ លី ឡា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។ ត្រូវជា​ប្អូន​របស់​ឈ្មោះ លី លាង ជួញដូរ ឈ្មោះ ជួប សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ជួញដូរ​​ឈ្មោះ លី លាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល​ចំនួន ២​លើក ពីបទ រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ កាលពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦ ត្រូវជា​បង​របស់​ឈ្មោះ លី ឡា ប្រើប្រាស់​។ អ្នក​ទាំងបី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។ ឈ្មោះ វុ​ធ ជឿន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ លេខ ១ ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល ជួញដូរ​។​

​វត្ថុតាង​ចាប់យក​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន ម៉ា​ទឹកកក ចំនួន ១២​កញ្ចប់ ក្នុងនោះ ធំ ០៨​កញ្ចប់ និង​តូច ៤​កញ្ចប់ ។ សម្ភារ​វេច​ខ្ចប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​លោក បាន​បន្តថា នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ។ ភ្លាមនោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​លន់ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ឈ្មោះ វុ​ធ ជឿន បាន​រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ៣​កញ្ចប់​តូច នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ វុ​ធ ជឿន បាន​សារភាពថា គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន ៣​កញ្ចប់​តូច​នេះ ឈ្មោះ លី ឡា បាន​ប្រើ​ខ្លួន​យកទៅលក់​អោយគេ ក្នុងតម្លៃ ៨​ម៉ឺន​រៀល ។​

​ដោយមាន​ការចូលរួម​ពី​លោក មេភូមិ ព្រែក​តា​ប្រាក់ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ លី ឡា , ឈ្មោះ លី លាង និង ឈ្មោះ ជួប សុវណ្ណ​រិ​ទ្ធ នៅក្នុង​ផ្ទះ​របស់​ឈ្មោះ លី ឡា ។ បន្ទាប់មក​សមត្ថកិច្ច​នគរបាល បានធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅដ្ឋាន​ឈ្មោះ លី ឡា បាន​រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ៩​កញ្ចប់ ក្នុងនោះ ធំ ៨​កញ្ចប់ , តូច ១​កញ្ចប់ និង​សំភា​រះ​វេច​ខ្ចប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បួន​នាក់ រួម​នឹង​វត្ថុតាង បញ្ជូនមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​លន់ ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ លី ឡា បាន​សារភាពថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១២​កញ្ចប់​នេះ ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​ផ្លូវជាតិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង តម្លៃ ៦០​ម៉ឺន​រៀល ដើម្បី​យកមក​វេច​ខ្ចប់​លក់​បន្ត ក្នុង​១​កញ្ចប់​ធំ តម្លៃ ២០​ម៉ឺន​រៀល និង​កញ្ចប់​តូច តម្លៃ ៣​ម៉ឺន​រៀល ។ ចំណែក​ឈ្មោះ​ជួប សុវណ្ណ​រិ​ទ្ធ​សារភាពថា ខ្លួន​មក​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ​លី ឡា​ដើម្បី​លក់​បន្ដ និង​ឈ្មោះ​លី លាង​សារភាពថា ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង តាម​បញ្ជា​លោក លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕ ដោយ​ ៖​ រចនា​

spot_img
×