Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ប្រជា​នេសាទ​ត្រី យក​គ្រាប់កាំភ្លើង​ធំ ទៅ​ចង​ជើង​អួន​យក​ទំងន់​សង្កត់​ជើង​អួន ដល់​បាត​ទឹក ចាប់​ត្រី​ដល់​ក្នុង​ភក់​

spot_img

​លោក​ហេង រតនា បានឲ្យដឹងថា​ តាមពិត បងប្អូន​ប្រជា​នេសាទ​ត្រី យក​គ្រាប់កាំភ្លើង​ធំ ១០៥​មី​លី​មែត្រ​រហូតដល់​១៥៥​មី​លី​មែត្រ ទៅ​ចង​ជើង​អួន​យក​ទំងន់​សង្កត់​ជើង​អួន ដល់​បាត​ទឹក ចាប់​ត្រី​ដល់​ក្នុង​ភក់​។​

​សំណល់​គ្រាប់​មិន​ទាន់​ផ្ទុះ ប្រភេទ​គ្រាប់កាំភ្លើង​ធំ​១០៥​មី​លី​ម៉ែត្រ បាន​ផ្ទុះ​នៅ​ភូមិ​ព្រៃតូច ឃុំ​ជី​រ៉ូ​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​សម្លាប់​ប្រជាជន​ម្នាក់​និង​បង្ក​របួស​ចំនួន​៩​នាក់ កាលពី​ថ្ងៃ​ទី​១៤ មករា ២០១៩​។ នេះ​ជា​មរតក​សំណល់​សង្គ្រាម និង​សូម​អំពាវនាវ​សូម​បងប្អូន​ទាំងអស់​ហាម​ប៉ះពាល់​និង​កែឆ្នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ បើ​ឃើញ​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​សូម​ទាក់ទង​កំលាំង​សមត្ថកិច្ច ដើម្បី​ការពារ​សុ​វតិ្ថ​ភាព ។​

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ នៅ​ថ្ងៃ​ទី​២២​មករា​នេះ បានឲ្យដឹងថា “ចាប់ចង​ខ្មាំង​មួយគូ​ហ្ន​ង​! តាមពិត​បងប្អូន​ប្រជា​នេសាទ​ត្រី យក​គ្រាប់កាំភ្លើង​ធំ ១០៥​មី​លី​មែត្រ​រហូតដល់​១៥៥​មី​លី​មែត្រ ទៅ​ចង​ជើង​អួន​យក​ទំងន់​សង្កត់​ជើង​អួន​ដល់​បាត​ទឹក​ចាប់​ត្រី​ដល់​ក្នុង​ភក់​ឯណោះ​! ករណី​បែប​នេះ​ហើយ ទើប​ពួកគាត់​ឆ្នៃ​គ្រាប់​ដោយ​ស្ល​សំណរ​ចាក់​បន្ថែម​ទំងន់​ក៏​ផ្ទុះ​ស្លាប់​និង​រងរបួស​កាល​កន្លង​ទៅ​ថ្មីៗ​នេះ​។ គ្រាប់​នេះ​ប្រជាពលរដ្ឋ​ប្រគល់​ឲ្យ​ប៉ូលី​ស្ថិតនៅក្នុង​ភូមិ​ព្រៃតូច ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជា​នេសាទ​បញ្ឈប់​នូវ​ទង្វើ​នេះ និង​សុំ​ប្រគល់​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំងនោះ​មក​នគរបាល​ប៉ុស្ត​នៅ​មូលដ្ឋានឬ​ទំនាក់ទំន​ង​មក​អង្គភាព​ស៊ីម៉ាក់​ដែល​ឈរជើង​ក្បែរៗ​នោះ​”​។​

​ករណី​នេះ​លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​ចុះ​សាកសួរ​សុខទុក្ខ និង​ផ្តល់​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដល់​ជនរងគ្រោះ​ដោយសារ​ផ្ទុះ​ក្បាល​គ្រាប់ ១០៥​មី​លី​ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៨​និង​៣០​នាទី​ព្រឹក នៅ​ចំនុច​ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៌ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​ឧបទ្ទវហេតុ​ខាងលើ​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​១​នាក់​ស្លាប់ និង​៩​នាក់​រងរបួស ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ចាម ៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×