Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរ​អប់រំ​ខេត្តតាកែវ​ ៖ ​ប្រទេស​ដែល​ខ្លាំង​គឺ​ទាល់តែ​មាន​ការអប់រំ​ល្អ​ទើប​ជា​ប្រទេស​ខ្លាំង​

spot_img

​តាកែវ ​៖ ​លោក ឡោ វី​រិទ្ធ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ ថ្លែងថា ប្រទេស​មួយ​ដែល​ខ្លាំង គឺ​ខ្លាំង​ដោយសារតែ​មាន​ការអប់រំ​ល្អ មិនមែន​ខ្លាំង​ដោយសារ​គ្រប់​បែក​នុយក្លេអែរ​នោះទេ ។ ក្នុងនោះ​ដែរ​លោក​ក៏​បាន​នែ​នាំ​អំពី​កំណែរ​ទំរង់​ថ្មី​ដែល​ក្រសួង​បាន​កំណត់ ដោយ​ផ្តោត​លើ​ការអនុវត្ត​ផ្ទាល់ ជាពិសេស​លើ​ការងារ​គ្រប់គ្រង​សាលារៀន​តែម្តង ។ មិនតែប៉ុណ្ណោះ​លោក​ក៏បាន ជំរុញ​អោយ​គ្រូបង្រៀន​ទាំងអស់​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​លើ​ម៉ោង​ការងារ មិនមែន​យក​ម៉ោង​ការងារ ឬ​ប្រជុំ មកលេង Facebook ឬ​អង្គុយ​ជក់បារី​លេង​នោះទេ សូម​អស់លោក​ត្រូវ​ចេះ​អោយ​តម្លៃ​លើ​ខ្លួនឯង​ផង ព្រោះ​អស់លោក​គឺជា​អ្នក​អប់រំ​មនុស្ស ជា​មនុស្ស​គំរូ មិនមែន​មក​សំញែង​បញ្ចេញ​អក្បកិរិយា​អោយ​សិស្សានុសិស្ស​បាន​ឃើញ​នៅ​ទង្វើ​អវិជ្ជមាន​ទាំង​នេះ​ឡើយ ។​

​ថ្លែង​បែប​នេះ​គឺ​ក្នុង​ពេល​ដែល​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ​អញ្ជើញ​ចូលរួម​ក្នុង សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា ២០១៧ – ២០១៨ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​សិក្សា​ថ្មី ២០១៨ – ២០១៩ នៅ​សាលប្រជុំ​សាលា​សហ​សិក្សា​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ ដែល​មាន​ប្រធាន អនុប្រធាន ការិយាល័យ​អប់រំ​គ្រប់​ស្រុក​ក្រុង និង​នាយក​សាលា ចូលរួួម​ក្នុង​ពិធី​ចំនួន ៣៨០​នាក់ នៅ​ព្រឹក​ថ្ងៃទី ២២ ខែ​មករា ឆ្នាំ ២០១៩ ៕ ដោយ ៖ តាកែវ​

 

spot_img
×