Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីព្រមាន​ពី​ការ​សងសឹក ក្រោយពេល​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន​

spot_img

​ប្រទេស​រុស្សី​បាន​ព្រមាន​ពី​វិធាន​តបត​វិញ ក្រោយពេល​សហភាព​អ៊ឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​​សមាជិក​ជាន់ខ្ពស់​របស់​ភ្នាក់ងារ​ស៊ើបអង្កេត​រុស្ស៊ី​។ ទណ្ឌកម្ម​ទាំងនោះ​រួម​ការហាម​ប្រាណ​ធ្វើដំណើរ​ ​និង​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ទាំងនោះ​ ​ក្រសួងការបរទេស​រុស្សី​បាន​ប្រកាស​ថា​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា “​ពួក​យើង​មាន​សិទ្ធិ​ក្នុង​ការចាត់វិធានការ​តបត​ទៅ​នឹង​វិធានការ​នេះ”​។

​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​គឺ​ដាក់​លើ​មន្ត្រី​រុស្សី​ចំនួន ៤​រូប​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​ដាក់​ថ្នាំ​​បំពុល​ប៉ង​សម្លាប់​អតីត​ភ្នាក់ងារ​ស៊ើប​ការ​របស់​រុស្ស៊ីឈ្មោះ Sergei Skripal និង​កូនស្រី​របស់​គាត់​ឈ្មោះ Yulia កាលពី​ឆ្នាំមុន​នៅ​ប្រទេស​អង់គ្លេស ​។​

​ក្នុងចំនោម ៤​រូប មាន ២​រូប​ដែល​ជា​មន្ត្រី​ស៊ើបអង្កេត​របស់​រុស្ស៊ីឈ្មោះ Alexander Petrov និង Ruslan Boshivov ត្រូវបាន​អាជ្ញាធរ​អង់គ្លេស​ចោទប្រកាន់ថា​បាន​ធ្វើ​ការវាយប្រហារ​អតីត​​អ្នកស៊ើប​ការ​ណ៍រុស្សី ដោយ​ប្រើប្រាស់​សារធាតុ​គីមី Novichok ប៉ុន្តែ​ត្រូវបាន​ពួក​គេ​បដិសេធ​ ។​

​សូមបញ្ជាក់​ថា ការវាយប្រហារ​ដោយសារ​ធាតុគីមី កាលពី​ឆ្នាំ ២០១៨ លើ​អតីត​អ្នកស៊ើប​ការ​រុស្ស៊ី Sergei Skripal មិនបាន​ធ្វើឲ្យ​គាត់​បាត់បង់​ជីវិតឡើយ គ្រាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​គាត់​ត្រូវបាន​សង្គ្រោះ​ទាន់​ពេល ប៉ុន្តែ​សារធាតុ​គីមី​នោះបាន​ប៉ះ​លើ​ដៃ​ប្តី​ប្រពន្ធ​អង់គ្លេស​មួយគូ​ ​បណ្តាលឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​បាត់បង់​ជីវិត​ ៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×