Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយ​ខ្នោះ​ពូ​ម្នាក់ ដែល​វាយ​ក្មួយ​ខ្លួនឯង បាក់​ឆ្អឹងដងកាំបិត​

spot_img

​ភ្នំពេញ ​៖ នគរបាល​ខណ្ឌ​សែន​សុខ បាន​ខ្លួន​វាយខ្នោះ​លើ​បុរស​ម្នាក់ ត្រូវជា​ពូ ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ក្មួយ​ខ្លួនឯង បាក់​ឆ្អឹងដងកាំបិត​មួយ ដោយសារ​ខឹង​នឹង​ក្មួយ​របស់​របស់ខ្លួន​ដែល​មាន​អាយុ​ត្រឹមតែ​៤​ឆ្នាំ បោះ​សម្ភារ​រញ៉េរញ៉ៃ​ពេញ​ក្នុង​ផ្ទះ​ចេញ​ក្រៅ​ផ្ទះ ។​

​ដែល​ហេតុការណ៍ ពូ​តិរច្ឆាន​ម្នាក់ បាន​ប្រើ​កណ្តាប់ដៃ​និង​ខ្សែក្រវ៉ាត់ វាយ​ក្មួយ បណ្តាលឲ្យ​របួស​សុះសាច់ និង​បាក់​ឆ្អឹងដងកាំបិត​ខាងស្តាំ​ម្ខាង កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្ទះ​សង់​ថ្មី ផ្លូវ​រថភ្លើង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ប៉ែន ចាន់​ត្រា អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី រស់នៅ​ទី​កន្លែង​កើតហេតុ​ខាងលើ​។ ចំណែក កុមារ​រងគ្រោះ​មាន ឈ្មោះ ហ៊េ​ល ទេ​វា ភេទ​ប្រុស​អាយុ​៤​ឆ្នាំ ស្នាក់នៅ​ក្នុង​បន្ទុក ជាមួយ​ជនសង្ស័យ​ខាងលើ ត្រូវជា​ក្មួយ​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ពូ​កុមារ​រងគ្រោះ​ប្រើ​ហឹង្សា​បែបនេះ គឺ​ខឹង កុមារ​រងគ្រោះ បោះ​សម្ភារ​ក្នុងផ្ទះ ចេញ​មក​ខាងក្រៅ​ផ្ទះ ធ្វើឲ្យ​រូបគេ ខឹង​ក៏​ប្រើ​ហឹង្សា​តែម្តងទៅ​៕ ​ដោយ ​៖​ កូឡាប​

spot_img
×