Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់​ម្នាក់ ប្រើល្បិច​ថា​ជនរងគ្រោះ​ចេះ​ធ្វើ​អំពើ​ដាក់ខ្លួន កាន់​ពូថៅ​អង្គុយចាំ​កាប់​ដល់ផ្ទះ​ចំនួន​១១​ពូថៅ​

spot_img

​ខេត្ត​បាត់ដំបង ​៖ បុរស​ម្នាក់​ដែល​ជា​ជន​ដល់ យក​ពូថៅ កាប់​ទៅ​បុរស​ម្នាក់​យ៉ាង​សុះសាច់​ចំនួន​១១​ពូថៅ ស្ទើរ​ស្លាប់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សង្កែ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ នៃ​ស្នងការ​ខេត្ត បាន​ឃាត់ខ្លួន នៅវេលា​ម៉ោង​៥:៣០​នាទី​ព្រឹក ថ្ងៃទី​២២ មករា ២០១៩​នេះ នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ជាមួយនឹង​វត្ថុតាង​ពូថៅ​មួយ​។​

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ជនដៃដល់​ឈ្មោះ​វង់ ដែន អាយុ​២៨​ឆ្នាំ ។ ជនរងគ្រោះ​ឈ្មោះ​ណ​ក សល់ អាយុ​៤៤​ឆ្នាំ​។ ពួកគេ​ស្នាក់នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។ សមត្ថកិច្ច​បានឲ្យដឹងថា អំពើហឹង្សា​ដ៏​ឃោរឃៅ​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​២១​មករា នៅក្នុង​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ជនដៃដល​បាន​ប្រើប្រាស់​ពូថៅ កាប់​ទៅលើ​ជនរងគ្រោះ ចំនួន​១១​ពូថៅ បណ្ដាលឲ្យ​របួស​យ៉ាងធ្ងន់ធ្ងរ រួច​រត់គេច​ខ្លួន​មួយ​យប់ លុះ​ព្រឹក​ទើប​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​។ ជនដៃដល់ បាន​ទៅ​អង្គុយចាំ​កាប់សម្លាប់​ជនរងគ្រោះ​ដល់​ផ្ទះ ដោយ​ចោទ​ថា ជនរងគ្រោះ ចេះ​ធ្វើ​អំពើ​អាប​ធ្មប់ ហើយ​ថែមទាំង បាន​ធ្វើ​អំពើ​នេះ ទៅ​លើ​ខ្លួន​ទៀត ទើប​ជនដៃដល់​ខឹង ក៏​ទាញ​ពូថៅ​កាន់​នៅ​នឹង​ដៃ ទៅ​អង្គុយ​រងចាំ​កាប់​សម្លាប់​ជនរងគ្រោះ​ដល់​ផ្ទះ​តែ​ម្ដង​។ ពេលនេះ កម្លាំង​ជំនាញ​កំពុង​សាកសួរ​ជនដៃដល់ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ហើយ ខណៈ​ជនរងគ្រោះ​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×