Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្វេគ​ចិត្ត​ពេក​ក្រៃ ពេល​ឃើញ​ភ្នែក​របស់​នាង​សំឡឹង​ដឹង​ថា​ជីវិត​ពិត​ជា​…​ថ្លៃ​ឥត​គណនា​! (វីដេអូ)

spot_img

​នៅលើ​ឆាកជីវិត​នេះ មាន​រឿងរ៉ាវ​ជាច្រើន បេ​ល​ឃើញ​ហើយ​ធ្វើឲ្យ​យើង​យល់ថា ខ្លួន​ពិតជា​មាន​សំណាង ព្រោះ​មាន​អ្នក​ដទៃ​វេទនា​ជាង​ខ្លាំងណាស់​! ។

Rahma Haruna ពេល​អាយុ​បាន​៦​ខែ ក៏​ក្តៅខ្លួន​ខ្លាំង ហើយ​តាំងពី​នោះមក អាវៈ​យ​វៈ​របស់​នាង​លែង​មាន​សកម្មភាព និង​លូតលាស់​ទៀត ។​

​អវៈយវៈ​លែង​ត្រួតត្រា​បាន ចលនា​ក៏​គ្មាន ខណៈ​ក្រុម​គ្រូពេទ្យ និង​គ្រួសារ​ក៏​ពុំ​រកឃើញ​មូលហេតុ​ទោះបី​ប្រឹងប្រែង​យ៉ាងណាក្តី ។​

​ដើម្បី “​នាំ​” នាង​ពី​ទីកន្លែង​មួយ​ទៅ​កន្លែង​១​ទៀត អ្នក​ផ្ទះ​របស់​នាង​បាន​យក​នាង​ដាក់​ក្នុង​ក្លាំ​ទឹក​មួយ ។ ម្តាយ​ឪពុក​ធ្លាក់​ខ្លួន​ក្រ ព្រោះ​ចាយវាយ​មើល​ជំងឺ​របស់​នាង ។​

​អ្នក​នៅ​តំបន់​នោះ​ពេល​ដឹង​រឿង​នេះ បាន​ប្រមូល​លុយ​គ្នា​ទិញ​បាន​កៅអី​រុញ​មួយ​ដើម្បី​ជំនួយ​ដល់​ចលនា​របស់​នាង ។​

​ប្អូនប្រុស Rahma និង Fahad ពិតជា​ស្រឡាញ់​អាណិត​នាង​ស្រី​វា​ណាស់ ហើយ​ពួក​វា​គឺជា “​ជើង ដៃ​” របស់​បងស្រី​ខ្លួន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។​

​ទោះបី​ពិបាក​លើសពី​អ្នក​ពិការៗ​ដទៃ​ទៀត​ក្តី ប៉ុន្តែ​ដោយ​ទទួល​បាន​ការ​អាណិត​ស្រឡាញ់​ពី​សហគមន៍ ក្រុមគ្រួសារ​ធ្វើឲ្យ​នាង​មាន​សន្ទុះ​ចិត្ត​ចង់​រស់ ។ នាង​រីករាយ ទោះបី​ស្ថិត​ក្នុង​កង្វល់​សម្រាប់​ជីវិត​អាគ​ត​ក្តី ។​

​ក្តសង្ឃឹមរ​បស់​នាង​គឺ​មាន​តៀម​លក់​ដូរ​តូច​មួយ​គ្រាន់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ ៕ ចន្ទ្រា​

spot_img
×