Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​ទីក្រុង​ឈី​ងតាវ ប្រទេស​ចិន​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម យន្ត មីន បង្កើន​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រីរដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩​នេះ គណៈប្រតិភូ​ទីក្រុង​ឈី​ងតាវ មួយក្រុម ដឹកនាំ​ដោយ លោក លួ​យ ជៀន​ជុន អភិបាលរង​ក្រុង​ឈី​វ​តាវ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ចូលជួប​សំដែង​ការគួរសម ជាមួយ​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ឈី​ងតាវ និង​ខេត្ត​ព្រះសីហនុ លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ​អប់រំ និង​ទេសចរណ៍ ព្រមទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខៀវ កំពង់ផែ និង​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

នា​ឱកាស​នោះ​ដែរ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានលើកឡើង​ពី​សក្តានុពល របស់​ខេត្ត​ព្រះសីហនុ មានដូចជា​៖ កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ មាន​វិសាលភាព​ធំ​ទូលាយ សម្រាប់​ត​ភ្ជាប់​ការដឹក ជញ្ជូន​តាមផ្លូវ​សមុទ្រ​ជា​លក្ខណៈ​ជាតិ អន្តរជាតិ បម្រើ​ទំនិញ​ជា​កុងតឺន័រ​ចេញ​-​ចូល​ប្រមាណ​ជិត ៧៣​ភាគរយ នៃ​បរិមាណ​ទំនិញ​នាំចេញ នាំចូល​ទូទាំង​ប្រទេស​។ ខេត្ត​ព្រះសីហនុ មាន​ព្រលានយន្តហោះ​អន្តរជាតិ មួយ ដោយ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការដឹកជញ្ជូន​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។ ហើយ​ថា បច្ចុប្បន្ន​ព្រលានយន្តហោះ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​​ចំនួន ១១​ក្រុមហ៊ុន ក្នុងនោះ​មាន​ជើងហោះហើរ​ក្នុងស្រុក មាន​៨៣​ជើង ក្នុង​មួយ​សប្តាហ៍ និង​ក្រៅ​ស្រុក ៦១​ជើង ក្នុង​មួយ​សប្តាហ៍​។​

​ឯកឧត្តម យន្ត មីន ឲ្យដឹង​ដូច្នេះ​រួច​បញ្ជាក់ថា ចំពោះ​គោលដៅ​ហោះហើរ​ត្រង់​ពី​ខេត្ត​-​ក្រុង​ប្រទេស​ចិន ឆ្ពោះ​មក​កាន់​ខេត្ត​ព្រះសីហនុ​មាន ១៦​ខេត្ត​-​ក្រុង​។​

​ឯកឧត្តម​បន្តថា ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៤​កន្លែង កំពុង​ដំណើរការ​មាន​រោងចក្រ​តូច​-​ធំ​សរុប ១៦០​កន្លែង និង​សិប្បកម្ម ១០៣៧​កន្លែង ដោយ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​សរុប ៦៨.៣៥៤​នាក់​។ ក្នុងនោះ​ភ្ញៀវទេសចរ ជា​មធ្យម​មាន​ការ​កើន​ឡើង​ពី ១០ ទៅ ១៥​ភាគរយ ក្នុង​មួយ​ឆ្នាំៗ​។ ជាពិសេស​ភ្ញៀវទេសចរ​ចិន ស្ថិត​ក្នុង​លំដាប់​លេខ​មួយ ដែល​មាន​ចំនួន ២០២.៩៤៧​នាក់ កើនឡើង ៦៨.៧៩​ភាគរយ​។​

​បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​ចិន ចូលមក​ប្រកប​មុខរបរ​ផ្សេងៗ ក្នុង​ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​លំដាប់​លេខ​១ ដែល​មក​រកស៊ី និង​វិនិយោគ​ច្រើន​ក្នុង​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ និង​ទេសចរណ៍​។​

​ផ្តើម​ពី​បញ្ហា​នេះ ឯកឧត្តម យន្ត មីន ថ្លែង​ក្នុង​នាម​អាជ្ញាធរ​ដែនដី នៃ​រដ្ឋបាល​បាល​ខេត្ត​ព្រះសីហនុ សូម​គាំទ្រ​អ្នកវិនិយោគ​ចិន ដែល​អនុវត្ត​តាម​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ របស់​ប្រធានាធិបតី​ចិន ធ្វើឱ្យ​ខេត្ត​ព្រះ សីហនុ មាន​ការអភិវឌ្ឍ​លឿន​យ៉ាង​គំហុក។​

​ព្រម​ជាមួយគ្នានេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​សំណូមពរ​ដល់​គណៈប្រតិភូ​ចិន ឱ្យ​បន្ត​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល របស់​ខេត្ត​ព្រះសីហនុ និង​ជួយ​ជម្រុញ​អ្នកវិនិយោគ​ចិន ឱ្យ​ចូល​មក​កាន់​ខេត្ត​ព្រះសីហនុ ឱ្យបាន​ច្រើន​ថែម​ទៀត​។​

​នៅក្នុង​ជំនួប​នោះ​ដែរ លោក លួ​យ ជៀន​ជុន អភិបាលរង​ក្រុង​ឈី​ងតាវ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ខេត្ត​ឈី​ងតាវ និង​ខេត្ត​ព្រះសីហនុ បង្កើតឱ្យមាន​កិច្ចសហប្រតិបត្តិការ​រីក​ជាមួយ​គ្នា​កាន់តែ​រីក​ចម្រើន​នៅ​ពេល​នេះ​។​

​គណៈប្រតិភូ​ខេត្ត​ឈី​ងតាវ បន្តថា កន្លងមកនេះ ខេត្ត​ឈី​ងតាវ ក៏​ធ្លាប់បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច របស់​សម្ដេច​រដ្ឋ​ន​កោដ នរោត្តម​សីហនុ ចំនួន​២​ដង គឺ​នៅ​ឆ្នាំ​១៩៧២ និង​ឆ្នាំ​១៩៨១​។​

​លោក លួ​យ ជៀន​ជុន អភិបាលរង​ក្រុង​ឈី​ងតាវ បាន​បន្តថា ខេត្ត​ឈី​ងតាវ មាន​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​លំដាប់​ទី​៧ ហើយ​លោក​សង្ឃឹមថា កំពង់ផែ​ឈាង​តាវ និង​កំពង់ផែ​ក្រុងព្រះសីហនុ និង​សហការគ្ នា​ក្នុង​ការដឹកជញ្ជូន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​លោក​បន្តថា ក្នុង​ឆ្នាំ​២០១៨ ទីក្រុង​ឈី​ងតាវ ទទួលបាន​ភ្ញៀវទេសចរ ១០០​លាន​នាក់​។ ផ្តើម​ពី​បញ្ហា​នេះ​ហើយ​លោក​សង្ឃឹមថា ទីក្រុង​ឈី​ងតាវ និង​ទី​ក្រុងព្រះសីហនុ នឹង​បន្ត​កិច្ចសហការ​លើ​វិស័យ​ទេសចរណ៍ ឲ្យ​កាន់តែ​ល្អ​ថែមទៀត​។​

​ទន្ទឹមគ្នានេះ លោក លួ​យ ជៀន​ជុន អភិបាលរង​ក្រុង​ឈី​ងតាវ ក៏​បាន​សំណូមពរ​ដល់ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ដឹកនាំ​គណៈប្រតិភូ​ខេត្ត​នេះ ចេញ​ទៅ​ចូលរួម​រដូវ​កាល​ស្រា​បៀ​រ នៅ​ខេត្ត​ឈឺ​ង​តាវ និង​បាន​ភ្លក់​រសជាតិ​ស្រា​ថ្មីៗ ដើម្បី​បង្កើន​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ទាំងពីរ ឲ្យ​កាន់តែ​ជិតស្និត​ថែមទៀត​នា​ថ្ងៃ​ខាងមុខ​៕ ដោយ ៖ ដែន សីមា

 

spot_img
×