Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ដឹក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត​២​ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ថ្ងៃនេះ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦ និង​៤៥​នាទី នា​កំពង់ផែ​ក្រុងព្រះសីហនុ មាន​នាវា​ទេសចរណ៍​ខ្នាត​ធំ​មួយ​គ្រឿង​ឈ្មោះ Wisterdem បាន​ដឹក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត​២​ពាន់​នាក់​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា ជាពិសេស​ទស្សនា​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​នគរបាល​ដដែល​ឱ្យដឹងថា នាវា​ទេសចរណ៍​ខាងលើនេះ មាន​សញ្ជាត្តិ Noterland មាន​នា​វឹក​ចំនួន​៧៨៨​នាក់ ស្រី​១២៤​នាក់ និង​មាន​៤០​សញ្ជាតិ​។​

​នាវា​ទេសចរណ៍​នេះ បាន​នាំ​ភ្ញៀវទេសចរ​ចំរុះ​ជាតិ​សាសន៍ ចំនួន ៤៣​សញ្ជាតិ និង​មាន​ចំនួន​សរុប ១៨៦៤​នាក់ ក្នុងនោះ​ស្រី ៩៩៧​នាក់​។​

​នៅក្នុង​នាវា​នោះ មាន​ភ្ញៀវ​ទេសចរ​សញ្ជាតិ​អង់គ្លេស​ចំនួន ២១០​នាក់​។ សញ្ជាតិ​អា​មេ​រិច​ចំនួន ៩១១​នាក់​។ សញ្ជាតិ​កាណាដា​មាន​ចំនួន ៣១២​នាក់ ក្រៅពី​នោះ​សញ្ជាតិ​ផ្សេងៗ​។​

​នាវា​ទេសចរណ៍​ឈ្មោះ Wisterdem ខាងលើនេះ មាន​បណ្តោយ​ប្រវែង ២៨៥,២២​ម៉ែត្រ និង​ទទឹង​ប្រវែង ៣២,៣៥​ម៉ែត្រ​។​

​ចំណែក​ភ្ញៀវ​ចូល​ក្នុងប្រទេស​កម្ពុជា ហើយ​ចេញ​តាម​សៀមរាប ៤៧​នាក់ ស្រី​១៨​នាក់ មាន​៤​សញ្ជាតិ​។ ហើយ​ភ្ញៀវ​មក​ពី​សៀមរាប ចេញ​តាម​នាវា​ទេសចរណ៍​ខាងលើនេះ មាន​ចំនួន​៤​នាក់ ស្រី​៣​នាក់​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បានឲ្យដឹងថា មុន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នាវា​ទេសចរណ៍ Wisterdem ​បាន​ចេញដំណើរ​មក​ពី​ប្រទេស​ថៃ ហើយ​ត្រៀម​ធ្វើដំណើរ​បន្ត​ទៅកាន់​ប្រទេស​វៀតណាម នៅ​ម៉ោង ៨​យប់ ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩​នេះ​៕ ដោយ ៖ ដែន សីមា

spot_img
×