Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ព្រះសីហនុ​អះអាងថា អាង​ស្តុក​ចម្រោះ​ទឹកស្អុយ​ទាំង​៤​កន្លែង នឹង​ស្ថាបនា​រួចរាល់​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ អភិបាលក្រុង​ព្រះសីហនុ​លោក បាន​អះអាង​ថា មន្ត្រី​ស្ថាប័ន​ជំនាញ​កំពុងតែ​ជម្រុញ​សកម្មភាព ស្ថាបនា​អាង​ស្តុក​ចម្រោះ​ទឹក​ស្អុយ​ចំនួន ៤​កន្លែង ឲ្យ​រួចរាល់​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១៩​នេះ ដើម្បី​ចម្រោះ​ទឹកស្អុយ ឬ​ទឹក​កខ្វក់​ឲ្យមាន​អនាម័យ​ជាមុនសិន ទើប​បង្ហូរទឹក ដែល​ចម្រោះ​រួច​នោះ​ចូលទៅ​ក្នុង​សមុទ្រ​។​

​អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង នា​ឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អាង​ស្តុក​ចម្រោះ​ទឹកស្អុយ​ទាំង ៤​កន្លែង ដែល​រដ្ឋបាល​ខេត្ត​នេះ កំពុង​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩ បាន​ផ្តល់​សម្ភាស​ឲ្ត​អ្នកកាសែ​តដឹង​ថា អាង​ស្តុក​ចម្រោះ​ទឹកស្អុយ​ទាំ ៤​កន្លែង​នៅ​ក្រុងព្រះសីហនុ នឹង​សាងសង់​រួចរាល់​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​

​លោក អ៊ី សុខ​ឡេង បន្តថា អាង​ស្តុក​ចម្រោះ​ទឹកស្អុយ​ខាងលើនេះ ស្ថាបនា​ឡើង ដើម្បី​ស្តុប​ទឹកស្អុយ​មិនអោយ​ហូចូល​សមុទ្រ ក្រោម​ការយកចិត្តទុកដាក់​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​តំបន់ឆ្នេរ រួមមាន​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​- ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។​

​លោក អ៊ី សុខ​ឡេង ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា ចំពោះ​ការងារ​ថែរក្សា​អនាម័យ​បរិស្ថាន​ខាងលើនេះ ក៏​មាន​ការចូលរួម​បន្ថែម​ពី ឯកឧត្តម​ទេស​រដ្ឋ​មន្ត្ រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ផងដែរ​។​

​លោក​បន្តថា ចំពោះ​ថវិកា​សម្រាប់​សាងសង់​អាង​ស្តុក​ចម្រោះ​ទឹក​ស្អុយ​នេះ ក្រៅ​ពី​ថវិកា របស់​រដ្ឋ ក៏​ទទួលបាន​ថវិកា​ជំនួយ​បន្ថែម​ពី ឯកឧត្តម​ឧកញ៉ា លី យ៉ុង​ផាត់ ឯកឧត្តម​ឧកញ៉ា កុក អាន ឯកឧត្តម​ឧកញ៉ា សុខ គង់ លោក​ឧកញ៉ា អ៊ូ ឆាយ និង​សប្បុរសជន​មួយ​ចំនួនទៀត​។​

​នា​ឱកាស​នោះ​ដែរ មន្ត្រី​បច្ចេកទេស​បានឲ្យដឹងថា អាង​ស្តុក​ចម្រោះ​ទឹកស្អុយ​ទាំង ៤​កន្លែង​នេះ ជា​កន្លែង​ស្តុក​ទឹកស្អុយ​ដែល​ហូ​ចេញពី​តំបន់​នានា​ក្នុង​ក្រុង​ព្រះសីហនុ​។ ក្នុងនោះ​ក៏​មាន​រៀបចំ​ប្រពន្ធ័​ធត​ភ្ជាប់ សម្រាប់​បូម​យក​ទឹកស្អុយ ពី​អាង​ស្តុក​ចម្រោះ​ទាំង ៤​កន្លែង​នេះ ទៅកាន់​អាង​ចម្រោះ​ទឹក​ស្អុយ​ដែល​មាន​ទំហំ ១៦​ហិកតា មាន​ទីតាំង​ស្ថិតនៅ​ចុង​ឆ្នេរ​អូរ​ឈើទាល ដែល​ជា​អាង​ប្រព្រឹត្ត​កម្ម​ចម្រោះ​ទឹក​កខ្វក់ ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​ទប់ស្កាត់​មិនឲ្យ​មាន​ទឹក​កខ្វក់ ហូ​ចូលក្នុង​សមុទ្រ​ដោយ​មិន​បាន​ឆ្លងកាត់ អាង​ចម្រោះ​ទឹកស្អុយ​ទៀត​ទេ៕ ដោយ ៖ ដែន សីមា

spot_img
×