Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង ស្នើឲ្យ​កូរ៉េខាងជើង​ត្រឡប់​មក​រកតុ​ចរចា​វិញ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​

spot_img

​រដ្ឋមន្ត្រី​ក្រសួង​រួបរួម​ជាតិ​កូរ៉េខាងត្បូង Cho Myung-gyon កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ស្នើ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ត្រឡប់​មក​រក​តុ​ចរចារ​វិញ​ដោយ​គ្មាន​លក្ខខ័ណ្ឌ​ដើម្បី​ពិភាក្សា​គ្នា​ពី​បញ្ហា​នុយក្លេអ៊ែរ។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ដែល​មាន​ការចូលរួម​ពី​ឯកអគ្គរដ្ឋទូត និង​រាជទូត​ចំនួន ៣០ ដោយ​រួមមាន​អា​មេ​រិច ចិន ជប៉ុន រុស្សី ព្រមទាំង​កូរ៉េខាងជើង​ផង​នោះ លោក Cho Myung-gyon ថ្លែងថា “​កូរ៉េខាងជើង​គួរតែ​ប​ជ្ឍប់​ការបង្ករឿង និង​ត្រឡប់​ចេញ​មក​រក​ការចរចារ​ដោយ គ្មាន​លក្ខខ័ណ្ឌ​”​។​

​រដ្ឋ​មន្ត្រី​ដដែល​បញ្ជាក់​ថា កូរ៉េ​ខាង​ខាងត្បូង​កំពុង​ស្វែងរក​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឲ្យដល់​ទីបញ្ចប់​តាមរយ​មធ្យោ​បាយ​សន្តិភាព និង​ផ្នែក​ការទូត​។​

​កូរ៉េខាងត្បូង​ក៏​កំពុង​ជំរុញឲ្យមាន​ការបង្កើ​ត​ឡើងវិញ​នូវ​បណ្តាញ​ទំនាក់ទំនង​ជាមួយ​នឹង​កូរ៉េខាងជើង និង​បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វាង​កូរ៉េ​ខាង​ទាំង​ពីរ​៕ សុភ័ក្ត្រ​

spot_img
×