Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្លាប់​ប្រទះ​តែ​ចៃ​ឆ្កែ ឆ្មា ដល់​ប៉ះ​ចៃ​ពស់ ក្រុមគ្រូពេទ្យ​ស្រឡាំងកាំង​

spot_img

​តាម​កាសែត Iflsciance មជ្ឈមណ្ឌល Gold Coast និង Brisbane Snake Catch នៅ​អូស្ត្រាលី បាន​ចែករំលែក​រូបភាព “​អតិថិជន​” របស់​គេ​ដែល​ជា​ពស់ថ្លាន់​១​ក្បាល ឈ្មោះ Nike ។​

​ចៃ​ពស់ (​តុកកែ​) ៥១១​ក្បាល ធ្វើបាប​ថ្លាន់​១​ក្បាល គ្មាន​ប្រណី ។​

​វា​ត្រូវ​បាន​បញ្ជូន​មក​ពី​អាង​ហែល​ទឹក​១​នៅ Coolangatta លើ​ឆ្នេរសមុទ្រ​ភាគខាងត្បូង Glod នៅ​Queensland ។​

Tony ដែល​បាន​ធ្វើការ​ឲ្យ​មជ្ឈមណ្ឌល​នោះ ២៦​ឆ្នាំ​មកហើយ និយាយថា នេះ​ជា​លើក​ទី​១ ដែល​លោក​បាន​ឃើញ​ហេតុការណ៍​បែប​នេះ ។​

“​ចៃ​” (​ឬ​ហៅ​តុកកែ​) ជា​អម្បូរ​(​តោង​លើ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​) ដូចជា​ឆ្កែ ឆ្មា​… វា​កម្រ​ឃើញ​មាន​នៅ​លើ​សត្វ​ល្មូ​ន​ណាស់ ប៉ុន្តែ Nike បាន​ក្លាយជា “​លំនៅដ្ឋាន​” នៃ​ចៃ​ប្រមាណ ៥១១​ក្បាល ។ ពិត​ណាស់​មួយថ្ងៃៗ​វា​ត្រូវ​រំខាន​ធ្វើបាប​ពី​សំណាក់​ចៃ​ទាំងនោះ ។

Stephen Barker សាស្ត្រាចារ្យ​ផ្នែក​សត្វល្អិត​នៅ​សកល​វិទ្យាល័យ Queensland អូស្ត្រាលី​ឲ្យដឹងថា ៖ “​យើងខ្ញុំ​ពុំទាន់​កំណត់​បាន​ថា​ពស់ថ្លាន់​១​ក្បាល​នេះ វា​ឈឺ​ឬ​វា​ចាស់​ពេក​នោះ​ទេ ។ ប្រសិន​វា​ចាស់​នោះ​ប្រតិកម្ម​ការពារ​ខ្លួន​នឹង​ពួក​សត្វល្អិត​ពិតជា​ខ្សោយ ហេតុនេះ​ពពួក​ចៃ​អាច​វាយប្រហារ​បាន​” ។​

​ឥឡូវ​គេ​គ្រាន់​ដឹងថា វា​រង​ការឆ្លង​មេរោគ​ខ្លាំង តែ​នៅ​ត្រូវ​រក​បន្ថែម​មូលហេតុ​ដើម្បី​ព្យាបាល​ជា​ដាច់​បាន​ពី​ការ​កើត “​ចៃ​” បែបនេះ ៕ ចន្ទ្រា​

spot_img
×