Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ភោ​ធ បណ្ណាល័យ​-​មណ្ឌល​សិក្សា ទី​១៩ ​នៅ​រោងចក្រ​ថប​ស្ពត​ដើម្បី​បង្កើន​ចំណេះដឹង​បន្ថែម​ដល់​និយោជិ​កក្រុមហ៊ុន​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ លោក ឈុន យិ ថុង (Choon Yik Thong) អគ្គនាយក​ក្រុមហ៊ុន ថប ស្ព័ត ថេក​ស្ទាយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ភោ​ធ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​បណ្ណាល័យ​-​មណ្ឌល​សិក្សា​នៅ​រោងចក្រ ថប ស្ព័ត ថេក​ស្តាយ​ ​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់ លោក​នាយក​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ លោក កាំ​ង ម៉ូ​នី​កា លោក ហុក សុធី និង​តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធេន រួម និង​ភ្ញៀវកិត្តិយស​ចូលរួម​ជាច្រើន​នាក់​ទៀត នៅក្នុង នៅ​រោងចក្រ ថប ស្ព័ត ថេក​ស្ទាយ លីមីត​ធី​ត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​

​នៅក្នុង​ឱកាស​នោះ​លោក​អគ្គនាយក​ក្រុមហ៊ុន ឈុន យិ​ថុង បានអោយដឹងថា​៖ ធនធាន​មនុស្ស​យើង ចាំបាច់​ណាស់​ត្រូវ​តែមាន​ការអភិវឌ្ឍន៍ ដូច​ច្នេះ​ហើយ​ទើប​គាត់​សម្រេច​បង្កើត បណ្ណាល័យ​នៅក្នុង​រោងចក្រ ថប​ស្ព័ត នេះ​ឡើង​ដើម្បី​ចង់​អោយ​កម្មករ​កម្មការិនី និង​និយោជិក​ទាំងអស់ មក​រៀនសូត្រ បង្កើត​ចំណេះដឹង និង​អភិវឌ្ឍន៍​ខ្លួន​របស់​ពួកគាត់​អោយមាន​ភាព​រីកចម្រើន ។​

​លោក​អគ្គនាយក​ក្រុមហ៊ុន បាន​មាន​ប្រសា​ស​ន៍បន្តថា ​៖ ទោះបីជា​យ៉ាងណា​ក៏ដោយ​ក៏​លោក​នឹង លើកទឹកចិត្ត​អោយ​កម្មករ​កម្មការិនី និង​និយោជិក​ទាំងអស់ ត្រូវតែ​ចូលរួម​សិក្សា​ស្រាវជ្រាវ​នូវ​ចំណេះដឹង​ផ្សេងៗ​ពី​បណ្ណាល័យ​នេះ ដើម្បី​បង្កើត​សមត្ថភាព និង​ចំណេះដឹង​របស់​ខ្លួន អោយមាន​ភាព​រីកចំរើន បន្ថែមទៀត​។​

លោក ហុក សុធី ប្រធាន​អង្គការ​ស៊ី​ហ្វា បានអោយដឹងថា​៖ មូលហេតុ​ដែល​យើង​បង្កើត​បណ្ណាល័យ នៅក្នុង​រោងចក្រ នេះ​ឡើង​ពីព្រោះ​យើង​មើលឃើញ​ហើយ​ថា​នៅ​រោងចក្រ មាន​មនុស្ស​ច្រើនណាស់ ហើយ​ពួកគាត់​សុទ្ធ​តែ​មក​ពី​តាម​ស្រុកស្រែ​ជនបទ​ឆ្ងាយៗ ជា​ពិសេស​ពួកគាត់​មិនសូវ​មាន​ចំណេះដឹង​ជ្រៅជ្រះ ទើប​យើង​សម្រេច​បង្កើត​បណ្ណាល័យ​-​មណ្ឌល​សិក្សា នៅ​ទីនេះ​ដើម្បី​អោយ​ពួកគាត់ បាន​ចូល​មើល​ចូល​អាន និង​សិក្សា​ស្រាវជ្រាវ​បង្កើត​សមត្ថភាព និង​ចំណេះដឹង​របស់​ពួកគាត់ ។​

​លោក ហុក សុធី បាន​បន្តទៀតថា​ ៖ ការបង្កើត​បណ្ណាល័យ​-​មណ្ឌល​សិក្សា នៅ​តាម​រោងចក្រ​នេះ​បង្កើត​បាន​ចំនួន​១៩​កន្លែង​មកហើយ នៅក្នុង​រយៈពេល​១៣​ឆ្នាំ​កន្លងមកនេះ​។​ហើយ​លោក​ក៏​បាន​សំណូមពរ​អោយមាន​ការបង្កើត​បណ្ណាល័យ​-​មណ្ឌល​សិក្សា នៅ​តាម​រោងចក្រ​ដទៃៗ​ទៀត ឱ្យបាន​ច្រើន​ដើម្បី​អោយ​កម្មករ​កម្មការិនី និង​និយោជិក​ទាំងអស់​បាន​បង្កើន​សមត្ថភាព និង​ចំណេះដឹង អោយមាន​ភាព​រីកចំរើន និង​ការអភិវឌ្ឍន៍​ខ្លួន​របស់​ពួកគាត់​ទៅ​ថ្ងៃ​ខាង​មុខ​ផងដែរ ៕ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×