Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​តេ​លា​ចំនួន ០៤ ទីតាំង ស្ថិតនៅ​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល រកឃើញ​ភាពមិនប្រក្រតី​

spot_img

​រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​អង្គារ ទី​២២ ខែមករា ឆ្នាំ​២០១៩ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដោយមាន​ការចូលរួម​សហការ​ជាមួយ អាជ្ញាធរ​ដែនដី បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធនៈ ចុះ​ត្រួតពិនិត្យ​បណ្តា​ដេប៉ូ​ចែកចាយ​ចំនួន ០៥ ទីតាំង ស្ថិតនៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ក្នុងការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​លើ​កម្រិត​ស​ន្ទ​ស្សន៍​អុក​តាន​របស់​ប្រេងសាំង​, សេ​តាន​របស់​ប្រេងម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​ប​ណ្តា​ដេប៉ូ​ចែកចាយ ទាំង ០៥ ផងដែរ​។​

​លទ្ធផល​នៃ​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​ ៖

-​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន ០២ មិនមាន​អនុលោមភាព​ផែ្ន​ក​បរិមាណ រួមមាន​៖

១.​ដេប៉ូ​តេ​លា ឈុន ស៊ុន​ហ៊ួ​រ ស្ថិតនៅ​ផ្លូវ​៩០៧​កែង​ផ្លូវ​៦៨ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

២.​ដេប៉ូ​តេ​លា ស្ថិតនៅ​ផ្លូវ​លេខ​៩៩ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

-​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន ០២ មិនមាន​អនុលោមភាព​ទាំង​ផ្នែក​បរិមាណ និង​គុណភាព រួមមាន​៖

១.​ដេប៉ូ​តេ​លា ទួល​សង្កែ ស្ថិតនៅ​ផ្លូវ​៩០៧ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

២.​ដេប៉ូ​តេ​លា ប៊ុត ពុទ្ធា ទួល​សង្កែ ស្ថិតនៅ​ផ្លូវ​៩០៧ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

​សូមបញ្ជាក់​ផងដែរ​ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ២ ដើម្បី​អនុវត្ត : ភាពមិនប្រក្រតី​ដែល​ត្រូវបាន​រកឃើញ​លើក​ទី​១ រួមមាន​កម្រិត​លំអៀង​លើ​បរិមាណ​លក់​ចេញ និង​កម្រិត​គុណភាព​អុក​តាន (Octane) តម្រូវឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិនប្រក្រតី​ឡើងវិញ​។ ទន្ទឹមនេះ នឹងមាន​ផ្សព្វផ្សាយ ឈ្មោះ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធន​:​ដែល​មិន​ប្រក្រតី​នោះ តាម​បណ្តាញ​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ។ ក្នុងករណី​ស្ថានីយ​/​ដេប៉ូ​ដដែល​មាន​ភាពមិនប្រក្រតី​ជា​លើក​ទី ២ អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​ស្នើសុំ​ក្រសួង ពាណិជ្ជកម្ម ធ្វើ​ការព្យួរ​អាជ្ញាប័ណ្ណ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ ​៖ ​កូ​ឡាប​

 

spot_img
×