Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមាគម​ពាណិជ្ជកម្ម ស្នើ​ឲ្យ​សហភាព​អឺរ៉ុប កុំ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ដែល​​វា​នឹង​បង្ក​ការខូចខាត​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់ក​ម្មករ​ខ្មែរ រាប់លាន​នាក់

spot_img

​ភ្នំពេញ ៖ សភាពាណិជ្ជកម្ម​កម្ពុជា សេចក្តីថ្លែងការណ៍​រួមមួយ ផ្ញើ​ទៅ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប គឺ​លោកស្រី Cecilia Malmstrom ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង និង​បានស្នើ​ឲ្យ​សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ​របស់​កម្ពុជា កុំ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ក្រុម​អ្នកវិនិយោគ និង​សហជីព​ធំៗ​នៅ​កម្ពុជា ចំនួន​ប្រមាណ ៤០ ដែលមាន​អ្នកឧកញ៉ា គិត ម៉េង ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​អះអាងថា បើសិនជា​មានការ​សម្រេច​ដក EBA មែន​នោះ វា​នឹង​បង្ក​ការខូចខាត​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់ក​ម្មករ​ខ្មែរ រាប់លាន​នាក់ រួមទាំង​ក្រុមគ្រួសារ​របស់​ពួកគាត់ និង​ជាពិសេស គឺ កម្មការិនី ដែល​មកពី​បណ្តា​ខេត្ត ។​

​អ្នកឧកញ៉ា គិត ម៉េង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ថា ៖ «​នេះ​ជាការ​ព្រួយបារម្ភ​បំផុត​សម្រាប់​ស្ត្រី​នៅ​ជនបទ​ដែលមាន​ចំនួន ៨៥​ភាគរយ នៃ​កម្មករ​កាត់ដេរ​ចំនួន ៧​សែន​នាក់ ហើយ​ដែល​ហាក់ដូចជា ពួកគាត់ នឹង​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ការប្រែប្រួល​សង្គម និង​សេដ្ឋកិច្ច​»​។ អ្នកឧកញ៉ា គិត ម៉េង បាន​អំពាវនាវ​ដល់​គណៈកម្មកា​រ​អឺរ៉ុប និង រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប ឱ្យ​បន្ត​ការគាំទ្រ​ឥតឈប់ឈរ​របស់ខ្លួន ចំពោះ​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា ដោយ​មិន​ធ្វើ​សកម្មភាព​ណាមួយ ដែល​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍ និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា ។ ការដក EBA នឹង​គំរាមកំហែង​ដល់​ការរក​ប្រាក់ចំណូល​រប​ស់មនុស្ស ៣​លាន​នាក់​ផ្សេងទៀត រួមទាំង​អ្នក​ពឹង​លើ​បងប្អូន​ដែលមាន​ប្រាក់ខែ​ពី​រោងចក្រ អ្នកផ្តល់​សេវា​បដិសណ្ឋារកិច្ច ការដឹកជញ្ជូន និង​កន្លែង​ស្នាក់អាស្រ័យ ជាដើម​។​

​សភាពាណិជ្ជកម្ម​កម្ពុជា សភាពាណិជ្ជកម្ម​អឺរ៉ុប សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា សភាពាណិជ្ជកម្ម​បារាំង អ៊ីតាលី អាល្លឺម៉ង់ ហូ​ល្លង់ អង់គ្លេស សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​សណ្ឋាគារ​កម្ពុជា ភោជនីយដ្ឋាន និង​សហជីព​មួយចំនួន គឺ​ស្ថិត​ក្នុងចំណោម​សមាគម​ពាណិជ្ជកម្ម និង​ធុរកិច្ច ដែល​បាន​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​នេះ ។​

​តាមរយៈ Twitter លោកស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប បាន​និយាយថា លោកស្រី បាន​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង EBA ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ហើយ​លោកស្រី​បន្តថា សហភាព​អឺរ៉ុប​នៅ​បន្ត​រក្សា​ដំណើរការ​សន្ទនា​ឲ្យ​បើកចំហ ។​

​សូមជម្រាបថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វីៗ​គ្រប់យ៉ាង​លើ​លែង​តែ​អាវុធ (EBA)» ត្រូវបាន​អនុម័ត​ដោយ​វិធាន​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប លេខ No.416/2001 ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០០១​។ EBA គឺជា​គំនិត​ផ្តួចផ្តើម​របស់​សហភាព​អឺរ៉ុប ដែល​អនុញ្ញាតឱ្យ​ការនាំ​ចូល​ទំនិញ​ទាំងអស់ លើកលែងតែ​សព្វាវុធ ទៅ​សហភាព​អឺរ៉ុប ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទទួល​នូវ​ការអនុគ្រោះ​ដោយ​មិន​ជាប់ពន្ធ​នាំចូល និង កូតា នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។​

EBA គឺជា​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​របស់​សហភាព​អឺរ៉ុប ដែល​បាន​ចូល​ជា​ធរមាន​ចាប់តាំងពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០០១​មកម្ល៉េះ និង​គ្មាន​កំណត់​ពេលវេលា​បញ្ចប់​នោះទេ ។ ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន​៤៨ រួមទាំង​កម្ពុជា​ផងដែរ ទទួលបាន​ការអនុគ្រោះ​ពី​គំនិត​ផ្តួចផ្តើម​នេះ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×