Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជាច្រើន​កំពុង​រង់ចាំ​មើលថា​តើ សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ខេត្តកោះកុង អាច​និ​ង​មាន​ប្រសិទ្ធភាព​ទេ​ចំពោះ បុគ្គល ទន្ទ្រាន​យក​ដី​រដ្ឋ

spot_img

​កោះកុង ៖ រដ្ឋបាល​ខេត្តកោះកុង បានចេញ​សេចក្តីប្រកាស​ដល់​បុគ្គល​ណា​ដែល​ពាក់ព័ន្ធ នឹង​ការទន្ទ្រាន​ដីព្រៃ របស់​រដ្ឋ​យក​ធ្វើ កម្មសិទ្ធិ​របស់ខ្លួន ចាំបាច់​ដកខ្លួន​ចេញពី​បន្ទាន់ ហើយ​ប្រគល់​ដី​ដែល​បាន​កាប់​ទន្ទ្រាន​ជូន​រដ្ឋ​វិញ​។ បើ​មិន​ដូច្នេះ​ទេ ក្នុងនាម​ជា​អាជ្ញាធរ នឹង​រៀបចំ​ពាក្យបណ្តឹង​ទៅ​តុលាការ​។​

​ពលរដ្ឋ​ជាច្រើន​កំពុង​រង់ចាំ​មើលថា​តើ សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ខេត្តកោះកុង អាច​នឹងមាន​ប្រសិទ្ធ​ភាព​​ចំពោះ​មន្ត្រី​មួយចំនួន​ដែលមាន​លុយ និង​អំណាច​ដែរ​ឬ​យ៉ាងណា ព្រោះ​កន្លងមក​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ថា ត្រូវ​នាំគ្នា​ខិតខំ​ទប់ស្កាត់​នូវ​រាល់​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ព្រៃកោងកាង រួមទាំង​ការចាក់​លុប​ដី​ចំណី​អូ ព្រែក សមុទ្រ​ជាដើម តែ​សកម្មភាព​ល្មើស​ទាំងនេះ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់​នៅលើ​ទឹកដី​នៃ​ខេត្តកោះកុង ឥត​ស្រាកស្រាន្ត​បន្តិច​សោះ ហេតុនេះ​យើងទាំងអស់គ្នា​រងចាំ​មើល​ថា​តើ​បន្ទាប់ពី​រដ្ឋបាល​ខេត្តកោះកុង បានចេញ​លិខិត​ជូនដំណឹង​មួយច្បាប់​នេះ​រួច​វា​អាច​និង​មានការ​បញ្ឈប់​នូវ​សកម្មភាព​ល្មើសច្បាប់​នៃ​ការទន្ទ្រាន​យក​ដី​រដ្ឋ​ទៀត​ដែរ​ឬ​យ៉ាងណា ?

​នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​អាជ្ញាធរ​ខេត្តកោះកុង ប្រកាសជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បានដឹង​ជា​ព័ត៌មាន ខណៈ​បច្ចុប្បន្ន​មាន​សកម្មភាព​ជនខិលខូច​មួយចំនួន បាន​ចូល​រុករាន​កាប់ឆ្ការ​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​របស់​ឯក​ជន​លក់ អោយ​ឈ្មួញ​ជា​ហូរហែរ​។​

​តាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកោះកុង កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ដែល​ទទួលបាន បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត ស្នើឱ្យ​បុគ្គល​ជាប់​ពាក់ព័ន្ធ មេត្តា​ដកខ្លួន​ចេញពី​ការទន្ទ្រាន​យក​ដី​រដ្ឋ ហើយ​ត្រូវប្រគល់​ដី​ដែល​កាន់កាប់​ជូន​រដ្ឋ​វិញ​។ បើ​មិន​ដូច្នេះ​ទេ ក្នុងនាម​អាជ្ញាធរ​រដ្ឋ នឹងដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​លោក សុខ សុ​ទ្ធី អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង បាន​ពន្យល់​បន្ថែម​នៅ​ថ្ងៃទី​២២ ខែមករា នេះ​ថា សកម្ម​ភាពចុះ​កាប់​រុករាន​ដីព្រៃ​លិច​ទឹក ដី​ព្រែក​ធម្មជាតិ ឬ​តំបន់​ឧទ្យាន​ការពារ​អភិរក្ស កំពុង​បាន​កើតមានឡើង​គួរឱ្យ​ព្រួយបារម្ភ ក្រោម​ពាក្យ​បំផុស បំផុល​របស់​ក្រុម​ឈ្មួញ​ថា ដី​មាន​ឯកសារ​កាន់កាប់​ត្រឹមត្រូវ ឬ​ហាងឆេង​ដី​លក់បាន​ថ្លៃ​នៅតាម​បណ្តា​ស្រុក​ក្នុង​ដែនដី​ខេត្តកោះកុង នាពេល​បច្ចុប្បន្ន​។​

​បើតាម​ការពិនិត្យ​ស្រាវជ្រាវ​របស់​អ្នកនាំពាក្យ​ខេត្ត ទីតាំង​រង​ការកាប់​ទន្ទ្រាន​យក​ដី​ច្រើនជាងគេ គឺ​នៅ​ស្រុក​បុ​ទុម​សាគរ និង​ស្រុក​គិរីសាគរ ជាដើម​។ ហើយ​អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​មន្ទីរជំនាញ តែងមាន​វិធាន​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​ជា​ញឹកញាប់​ផងដែរ​។​

​ទាក់ទិន​នឹង​បទល្មើស​កាប់ឆ្ការ​រុករាន​យក​ដី​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​ទិញ​លក់​នេះដែរ កន្លងទៅ មាន​ប្រជាពលរដ្ឋ​ជាច្រើន បាននាំគ្នា​ផ្តល់ព័ត៌មាន​ជា​បន្ត​បន្ទាប់មក​អ្នកសារព័ត៌មាន និង​អាជ្ញាធរខេត្ត អោយជួយ​វិធានការ​បង្ក្រាប​ឱ្យទាន់​ពេលវេលា ជៀសវាង​កកើត​មាន​ភា​ព​អនាធិបតេយ្យ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​។ ម្យ៉ាងទៀត កាន់តែ​បង្ក​ដីព្រៃ​ឈើ​រង​ផល​បាត់បង់​ទៅៗ​ ៕ ដោយ ​៖ ​ស្រីនាថ​

spot_img
×