Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៨​មូលនិធិ​គន្ធបុប្ផា ទទួលបាន​ប្រមាណ ១៨​លាន​ដុល្លារ និង​ដី​មួយកន្លែង​តម្លៃ​៨​លាន​ដុល្លារ

spot_img

​ភ្នំពេញ ​៖​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួលបាន​មូលនិធិ​បរិច្ចាគ ពី​សប្បុរសជន​បាន​ចំនួន​ប្រមាណ​១៨​លាន​ដុល្លារ និង​ដី​មួយកន្លែង​ទំហំ​ជាង​១៣៧០​ម៉ែត្រក្រឡា​មានតម្លៃ​៨​លាន​ដុល្លារ​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល លើក​ទី ១ មូលនិធិ​គន្ធបុប្ផា​កម្ពុជា នា​រសៀល​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល បាននិងកំពុង​រៀបចំ​ផ្ទេរ​ថវិកា​ចំនួន​ប្រមាណ ១០២​ពាន់​លាន​រៀល ជូន​មូលនិធិ​គន្ធបុប្ផា​ថែមទៀត បន្ថែម​លើ​វិភាគទាន​ដំបូង របស់​រាជរដ្ឋាភិបាល ចំនួន​ជាង​៤០​ពាន់​លាន​រៀល ដូច្នេះ​មូលនិធិ​
​គន្ធបុប្ផា​កម្ពុជា គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៩​នេះ មាន​ចំនួន​សរុប​១៤២​ពាន់ លាន​រៀល​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល លើក​ទី​១ នៃ​មូល​និ​ធី​គន្ធបុប្ផា​កម្ពុជា​៖

spot_img
×