Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអធិការកិច្ច​ខេត្ត​កំពង់ឆ្នាំង ដោះស្រាយ​បញ្ចប់ ករណី​ទំនាស់​ដីធ្លី ស្ថិតនៅ​ភូមិ​ច្រក​សង្កែ​

spot_img

​ខេត្ត​កំពង់ឆ្នាំង ​៖ ករណី​ទំនាស់​ដីធ្លី ស្ថិតនៅ​ភូមិ​ច្រក​សង្កែ ឃុំ​ស្វាយ​ជុ​ក ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ក្រុម​ការងារ​ចម្រុះ​ខេត្ត បាន​ចុះ​ទៅ​ធ្វេី​ការសម្របសម្រួល និង​ដោះស្រាយ​បញ្ចប់ទំនាស់​ដោយ​ជោគជ័យ​។​

​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បា​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩ លោក សោម សុជាតា ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត នឹង​ជា​ប្រធាន​ក្រុមការងារ​ចម្រុះ​ខេត្ត បាន​អនុវត្ត​តាម​លិខិត​បង្គាប់ការ​លេខ ៦៩៣​ល​.​ប​.​ក ចុះ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដី​ទំនាស់​ជាក់ស្តែង និង​ធ្វេី​ការសម្របសម្រួល​ដោះស្រាយ បញ្ចប់ទំនាស់​ដោយ​ជោគជ័យ​។​

​ជា​លទ្ធផល ភាគី​ទាំងពីរ​បាន​ទទួលយក​ការសម្របសម្រួល​របស់​ក្រុម​ការងារ​ចម្រុះ​ដូចខាងក្រោម​៖ ភាគី (​ក​) ទទួលស្គាល់​ជី​កកាយ​ព្រំ​ដីលេី​សចូល​ដី​ភាគី​(​ខ​)​និង​យល់ព្រម​កាយ​លប់​ព្រំ​ដី​នេះ​វិញ​។ ភាគី​(​ខ​)​យល់ព្រម​ដក​ពាក្យបណ្តឹង​ពី​តុលាការ​បន្ទាប់​ពី​ភាគី​(​ក​)​កាយ​លប់​ព្រំដី​រួច​។​

​ក្នុង​កិច្ចប្រជុំ​សម្របសម្រួល​នេះ មាន​ការចូលរួម​ពី​មន្ទីរ​រឿប​ចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត រដ្ឋបាល​ស្រុក​សាមគ្គី​មានជ័យ ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មានជ័យ រដ្ឋបាល​ឃុំ​ស្វាយ​ជុក មេ​ភូមិ​ច្រក​សង្កែ និង​ភាគី​ពាក់ព័ន្ធ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×