Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធាតុអាកាស​ចុះ​ត្រជាក់​ខ្លាំង​នៅ​តំបន់​ភ្នំ និង​តំបន់​ខ្ពង់រាប សូម​បង្កើន​ការប្រុងប្រយ័ត្ន​

spot_img

​ភ្នំពេញ​ ៖ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានឲ្យដឹងថា​ ​បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា ជ្រលង​សម្ពាធ​​ខ្ពស់​បាន​បង្កើន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​។ លក្ខណៈ​បែបនេះ នឹង​បង្ក​ឲ្យ​ធាតុ​អាកាសនៅ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ត្រជាក់​ជាថ្មី​ម្ដងទៀត​(​លើក​ទី​២) ចាប់ពី​ថ្ងៃ​ទី ២៤-២៨ ខែ​មករា ឆ្នាំ​២០១៩ ក្នុងនោះ​មាន​៖ តំបន់​ជួរ​ភ្នំ និង​តំបន់​ខ្ពង់រាប ពិសេស​​ជួរ​ភ្នំ​ដងរែក ខេត្ត​ព្រះវិហារ រតនគិរី និង​ខេត្ត​មណ្ឌលគិរី សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះ​មក​នៅក្នុង​រង្វង់ ១៧​អង្សារ​។

បណ្ដា​រាជធានី​-​ខេត្ត​ដទៃ​ទៀត សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះ​មក​នៅ​ក្នង​រង្វង់ ២០-២២ អង្សារ លើកលែង​តែ​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​ដែល​មាន​ធាតុអាកាស​មិន​ចុះ​ត្រជាក់​ទេ​។​

​ក្រសួង​ជំនាញ សូម​ប្រជាពលរដ្ឋ ជាពិសេស​វីរ​កងទ័ព​ដែល​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​នៅ​ខ្ពង់រាប​ភាគ​ឦសាន​ប្រុងប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ដែល​ចុះ​ត្រជាក់​នេះ​៕ ​ដោយ ​៖​ រចនា​

spot_img
×