Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្គី​ណេ​ស​ថ្មី ៖ ពិធីជប់លៀង សាច់​អាំង​ធំ​បំផុត​ពិភពលោក ដោយ​ប្រើ​សាច់​ដល់​ទៅ 165.000Kg

spot_img

Minas ជា​ទីក្រុង​តូច​មួយ​របស់ Uruguay ទើប​បង្កើត​ឯ​កត្តទ​កម្ម​ពិភពលោក Guiness គួរឲ្យ “​ឆ្ងាញ់​” គ្រា​ពួកគេ​រៀបចំ​ពិធី​ជប់លៀង​សាច់​អាំង​ធំ​បំផុត ពុំ​ធ្លាប់​មាន​ពីមុនមក​។​

ទិដ្ឋភាព​ពិធីជប់លៀង​សាច់​អាំង​

​​ចុងភៅ​ប្រមាណ ២០០​នាក់ អុស​ប្រមាណ ៦០​តោន ព្រមទាំង​សាច់ ១៦៥.០០០kg ត្រូវបាន​ចម្អិន​ជូន​ពិធីជប់លៀង បង្កើតបាន​ជា​ឯ​កត្តទ​កម្ម គួរឲ្យ​…​ឈ្ងុយឆ្ងាញ់​។​

​ក្រុម​ចុងភៅ​ក៏​បាន​បម្រុង​ទុក សាឡា​ត់​រុស្ស៊ី ៤​តោន ដើម្បី​បរិភោគ​ជាមួយ​សាច់គោ​។ ភ្ញៀវ​រាប់ពាន់នាក់ បាន​មក​ធ្វើជា​សាក្សី ក៏ដូចជា​បរិភោគ​សាច់ បន្លែ​ទាំងនោះ​។​

​អង្គការ​ឯ​កត្តទ​កម្ម​ពិភពលោក Guiness ឲ្យដឹងថា សាច់គោ ក្រោយពេល​អាំង​រួច​មាន​ទម្ងន់ ១០៣.៦០០kg ។​

​ឯ​កត្តទ​កម្មនេះ​គឺ​របស់​ទីក្រុង Lapampa របស់​អា​ហ្សង់​ទីន ដែល​នៅ​ឆ្នាំ ២០០៨ ទីក្រុង​នេះ​អាំង​សាច់ ៩១.៦០០kg ក្នុង​ពិធី​ជប់លៀង​មួយ​។​

Uruguay និង Argentina ជា “​សត្រូវ​ស្លាប់​រស់​” ក្នុង​ការដណ្តើម​គោ​រម្យ​ងារ ជា​ប្រទេស​ផលិត​សាច់គោ​ល្អ​ជាងគេ ហេតុ​នេះ​ពួកគេ តែង​រៀបចំ​ពិធីជប់លៀង​សាច់​អាំង ពុំ​លោះ​ពេល ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​៕ អាទិត្យ​

​សាច់គោ​អាំង​ត្រូវបាន​ចែក​…free​

 

spot_img
×