Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មា កំពុង​លេច​រូបរាង​ជា​បណ្តើរៗ ដោយ​លាតសន្ធឹង​កាត់​ទន្លេមេគង្គ​ត​ភ្ជាប់​រវាង​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី​២៣​មករា​បានឲ្យដឹងថា​ ​បន្ទាប់ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ប្រារព្ធ​ពី​ធី​បើក​ការដ្ឋាន​សាងសង នា ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​យកចិត្តទុកដាក់​លើ​ការសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មា ឲ្យ​លេច​នូវ​រូបរាង​ជា​បណ្តើរៗ​។​

​ស្ពាន​នេះ​នឹង​ចូលរួម​ចំណែក​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ ចំណេញ​នៅ​ពេលវេលា ជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជា​ចំណែក​ដ៍​សំខាន់​ជម្រុញ​លើ​ការអភិវឌ្ឍ នៃ​កំណើន​វិស័យ​ដឹកជញ្ជូន​ឆ្លង​តំបន់​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​ទៀត​។​

​ស្ពាន​នេះ​មាន​ប្រវែង​សរុប ១.១៣១ ម៉ែត្រ និង ទទឹង​១៣,៥០ ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក គ្រោង ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន ដុល្លារ​សហរដ្ឋអាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកា​បដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ ផលប៉ះពាល់ និង​បោសសំអាត​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទះ ដែល​មាន​ទីតាំង​ឋិត​នៅត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ ទៅ​ត្រើយ​ខាងកើត ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ គម្រោង​ស្ពាន​នេះ​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប (Shanghai Construction Group) និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វាង​ចូ​វ​វ៉ាន​អាន​។ តាម​គ្រោង​ការស្ថាបនា​នេះ នឹង​ត្រូវ​ចំណាយ​រយៈពេល​ចំនួន​៤២​ខែ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដែល​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ដើមឆ្នាំ​២០២១​ខាងមុខ​។

គួរកត់សម្គាល់​ផងដែរ​ថា​ ៖ កន្លង​មក​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច អាច ធ្វើដំណើរ និង​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​បាន​តាមរយៈ​ការ​ជិះទូកដ ឬ​សាឡាង​ចម្លង​កែច្នៃ​តូចៗ ដែល ពួកគាត់​តែងតែ​ជួប​នូវ​ការលំបាក គ្រោះថ្នាក់ និង​មិនសូវមាន​ប្រសិទ្ធភាព ក្នុងការ​ដឹកជញ្ជូន​ទំនិញ​។​

​ស្ពាន​នេះ​ជា​គម្រោង​យុទ្ធសាស្ត្រ មួយ​យ៉ាង​សំខាន់​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​រស់នៅ​យ៉ាង​ច្រើន​កុះករ នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ទន្លេមេគង្គ ឱ្យ​បាន​ងាយស្រួល និង​ឆាប់រហ័ស​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×