Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​គង់​គាំ ចូល​បំភ្លឺ​តុលាការ ក្នុងនាម​សាក្សី​ទី​១០ នៃ​សំណុំរឿង របស់​លោក​កឹម​សុខា​

spot_img

ភ្នំពេញ​ ៖ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី លោក​គង់​គាំ ដែល​ជា​អតីត​ឧត្តម​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ ជាតិ បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​២៣​មករា ក្នុងនាម​ជា​សាក្សី​ជុំវិញ​រឿង​ដែល​ជាប់​ពាក់ព័ន្ធ នឹង​អំពើ​សង្ស័យ​ក្បត់ជាតិ​របស់លោក​កឹម​សុខា​។​

​លោក​គង់ គាំ បាន​និយាយថា ខ្ញុំ​បាន អញ្ជើញ​ផ្តល់​សក្ខីកម្ម​ក្នុងនាម​ជា​សាក្សី​ក្ជុំ​វិញ​សំណុំរឿង​លោក កឹម សុខា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​។​

​លោក កឹម​សុខា ដែល​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្នុង​ការរង់ចាំ​សវនាការ​កាត់ទោស​នា​អនាគត​ដ៏​ខ្លី​ខាងមុខនេះ បាន​រង​នឹង​ការចោទប្រកាន់​ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស​។ លោក​គង់ គាំ ដែល​ជា​សាក្សី​ទី​១០​នៃ​សំណុំរឿង​លោក​កឹម​សុខា បាន​ប្រាប់​អ្នកកាសែត​មុនពេល​ចូល ក្នុង​បន្ទប់​សាកសួរ​របស់​តុលាការ​ថា លោក​នឹង ឆ្លើយបំភ្លឺ​នូវ​អ្វី​ដែល​លោក​បាន​ដឹងឮ​អំពី​រឿង​ដែល​ជាប់​ពាក់ព័ន្ធ នឹង​រឿង​លោក​កឹម​សុខា ប្រាប់​ទៅ​តុលាការ ។​

​សូម​រំលឹក​ថា លោក គង់ គាំ កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​សាកសួរ​ក្នុងនាម​សាក្សី ក្នុង​សំណុំរឿង​ដែល​មាន​ជន​ត្រូវ​ចោទ កឹម សុខា ជាប់ចោទ​ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស (​ក្បត់ជាតិ​)៕ ​ដោយ​៖​រចនា​

spot_img
×