Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន​ ​តាម​ផែនការ​កំណត់ បង្កើន​ឱ្យ​បាន​ដល់ ៦​ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០ និង ១០​ប៊ី​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២៣

spot_img

​ប៉េកាំង​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​លើកយក​វឌ្ឍនភាព​វិស័យ​ពាណិជ្ជកម្ម​ជាតិ បង្ហាញជូន​វេទិកា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ចិន ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​២២ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន សរុប​ជាង ៨០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​សម្តេច​តេជោ និង​អង្គ​វេទិកា​ទាំងមូល អំពី​វឌ្ឍនភាព​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន ដែល​កាលពី​ឆ្នាំ​២០១៧ ដែល​សម្រេច​បាន​ទឹកប្រាក់ ៥​ប៊ី​លាន​ដុល្លារ តាម​ផែនការ​កំណត់ ព្រមទាំង​ផែនការ​បង្កើន​ឱ្យបាន​ដល់ ៦​ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០ និង ១០​ប៊ី​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២៣​។​

​លោក រដ្ឋមន្ត្រី​ក៏​បាន​លើកឡើង ពី​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅតាម​ទីក្រុង​ធំៗ​នៃ​ប្រទេស​ចិន ដូចជា​៖ ក្វាង​ចូ​វ​, ហាយ​នី​ង​, ស៊ី​អាន និង​ហុងកុង ដែល​បច្ចុប្បន្ន​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការជំរុញ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌ នៃ​ប្រទេស​ទាំង​ពីរ ហើយ​នៅ​ថ្ងៃ​ខាង​មុខ ក្រសួង​ពាណិជ្ជកម្ម ក៏​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​នេះ​ថែម​ទៀត នៅ​ទីក្រុង​ប៉េកាំង​, គុន​មីង​, និង​ទីក្រុង​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​សូមជម្រាបថា វេទិកា​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ​កម្ពុជា​-​ចិន គឺជា​ជំនួប​ល្អ​បំផុត​សម្រាប់​វិស័យ​ឯកជន ដើម្បី​ទទួលបាន​អនុសាសន៍​ពី​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ហើយក៏​ជា​ឱកាស​សម្រាប់​វិនិយោគិន​ចិន ក្នុង​ការស្វែងយល់​អំពី​គោលនយោបាយ និង​វិស័យ​សក្ដានុពល​សំខាន់ៗ​របស់​កម្ពុជា ដើម្បី​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគទុន ស្រប​តាម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​។​

​កន្លងមក ដោយ​មាន​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ពាណិជ្ជកម្ម បាន​រៀបចំ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម​ដ៏​មាន​សារៈ​សំខាន់​​​នេះ​ជាច្រើនលើក នៅតាម​ទីក្រុង​ធំៗ​នៃ​ប្រទេស​ចិន ដូចជា​៖ ណាន​នី​ង​, ប៉េកាំង​, ហាន​ចូ​វ​, ម៉ា​កាវ​, ធាន​ជីន​, ហុងកុង និង​ក្វាង​ចូ​វ​។ នៅក្នុង​នោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​ជា​អធិបតី នៅក្នុង​វេទិកា​នេះ​ចំនួន​បី​លើក គឺ​៖ លើក​ទី​១ នៅ​ទីក្រុង​ណាន​នី​ង (​ឆ្នាំ​២០១៦) លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង (​ឆ្នាំ​២០១៧) និង​លើក​ទី​៣ នៅ​ទីក្រុង​ប៉េកាំង ដដែល (​ឆ្នាំ​២០១៩) ដែល​បាន​នឹង​កំពុង​ប្រព្រឹត្តិ​ទៅ​នា​ពេល​នេះ​៕​​ ដោយ ​៖ ​រចនា​

spot_img
×