Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មនុស្ស​​៦​នាក់បានរងរបួសធ្ងន់-ស្រាល ករណីជួបគ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា​នៅ​តាម​ផ្លូវជាតិ​លេខ​៤

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានឱ្យដឹងថា ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ វេល​ម៉ោង ៤ និង​៤០​នាទី មាន​គ្រោះថ្នាក់​ចរាចរ​មួយ​ករណី​កើតឡើង បណ្តាលឲ្យ​មាន​មនុស្ស​ចំនួន ៦​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បាន​ឱ្យដឹង​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​តាម​កំណាត់​ផ្លូវ​តិលេខ​៤ ស្ថិតក្នុង​ស្រុក​ព្រៃនប់ រវាង​រថយន្ត​១​គ្រឿង ម៉ាក KING LONG បើកបរ​ដោយ​ឈ្មោះ ស្រ៊ុន ឡុង​ហេង ភេទ​ប្រុស មាន​ទីលំនៅ​ក្រុង​~​ខេត្ត​ព្រះសីហនុ និង មាន​អ្នករួមដំណើរ​ចំនួន​៥​អ្នក​។​

​សមត្ថកិច្ច​បន្ត​ទៀត​ថា លុះ​មកដល់​ចំណុច​ខាងលើ ក៏​បាន​ប៉ះ​ជាមួយ​រថយន្ត ១​គ្រឿង មិន​ស្គាល់​ភិនភាគ និង​អ្នកបើកបរ​មាន​ទិសដៅ​បញ្ច្រាស់​គ្នា​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៧៥~១៧៦ ស្ថិតក្នុង​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាលឲ្យ​មនុស្ស​រងរ​បួស​សរុប​ចំនួន​៦​នាក់ រួមមាន ​៖

១. ឈ្មោះ ស្រ៊ុន ឡុង​ហេង អ្នកបើកបរ​រថយន្ត KING LONG រងរបួស​ធ្ងន់​ ។

២. ឈ្មោះ ទូ ហ៊ូ​ទុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ (​ជនជាតិ​ចិន​) មាន​ទីលំនៅ ក្រុងព្រះសីហនុ រង​របួសស្រាល​ ។

៣. ឈ្មោះ ហ៊ិ​ន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្គាត់​៤ ក្រុងព្រះសីហនុ របួសស្រាល​ ។

៤. ឈ្មោះ ហង្ស ចាន់​ចំរើន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទី​ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ ។

៥. សាំង សារឿ​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទី​ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ ។

៦. អ្នករួមដំណើរ​ម្នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ បាន​រងរបួស​ធ្ងន់​ ។

​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បានឱ្យដឹងថា បច្ចុប្បន្ន អ្នករងរបួស ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ ឯកជន​សេតេ​។ រី​ឯ​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​នាំ​យក​រក្សាទុក នៅ​អធិដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។ ប៉ុន្តែ ដោយឡែក​អ្នកបើកបរ និងរ​ថយ​ន្តម្ខា​ង​ទៀត បាន​រត់គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​៕​ ដោយ ៖ ដែន សីមា

spot_img
×