Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តតាកែវ និង ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង ចង់បាន​កិច្ចសហការ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត​ដើម្បី​ភាពសុខសាន្ត​របស់​ពល​រដ្ឋ​

spot_img

​តាកែវ ៖ បើទោះបីជា​ទទួលបាន​លទ្ធផល​រួម​គ្នា​ល្អ​ប្រពៃ​តរៀង​មក​ក្តី ក៏​ស្នងការ​នគរបាល​ខេត្តតាកែវ​ប្រទេស​កម្ពុជា និង​ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង​ប្រទេស​វៀតណាម នៅតែ​ត្រូវការ​កិច្ច​សហ​ប្រតិ្ត​ការល្អ​ថែម​ទៀត ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ លើ​ការងារ​បង្ការ និង​បង្ក្រាប​គ្រប់​រាល់​បទល្មើស ដែល​កើតមាន​នៅ​តាម​បន្ទាត់​ព្រំដែន ជាពិសេស​រក្សា​ការពារ​នូវ​បង្គោល​ព្រំដែន ដែល​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​បោះ​បង្គោល​រួចមកហើយ ។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជួប​សំណេះសំណាល និង​ជូនពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រជាជន​វៀតណាម នៅ​ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង នា​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​ឧត្តម សេ​នីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានលើកឡើង​ពី​ចំណុច​គោល​ជាច្រើន​លើ​កិច្ចការ​បង្កើន​ក្នុង​កិច្ចសហប្រតិបត្តិការ​ណ៍ល្អ​ជាមួយ​គ្នា​ថែមទៀត រវាង​ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង​ដែល​មាន​លោក ប៊ួយ ប៊ែ​ទឿ ជា​ស្នងការ ដោយ​ក្តោប​សំខាន់​គឺ​ចង់អោយ​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ មាន​ភាពសុខសាន្ត និង​មាន​ជិវភាព​ធូរធារ លើ​ការងារ​រកស៊ី​ផ្សេងៗ​របស់​ពួកគាត់ ។​

​លោក ប៊ួយ ប៊ែ​ទឿ ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង​បាន​មានប្រសាសន៍ថា ពេញ​មួយឆ្នាំ​មកនេះ ការងារ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រទេស​ទាំង​ពីរ​ទទួលបាន​លទ្ធផល​បាន​ល្អប្រសើរ ពិសេស​បញ្ហា​សន្តិសុខ និង​សកម្មភាព​រកស៊ី​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។ មួយវិញទៀត​ភាព​វិជ្ជមាន​ជា​ចម្បង លើ​ការងារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ខ្សែបណ្តោយ​បន្ទាត់​ព្រំដែន ដោយ​បង្ការ​ទប់ស្កាត់​បាន​នូវ​បទល្មើស​ជាច្រើន ដោយ​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​២ គឺ​មាន​កិច្ចសហការ​គ្នា​បានល្អ និង​ផ្តល់​ព័ត៌មាន​បាន​ទាន់​ហេតុការណ៍ ក្នុង​ការបង្ក្រាប​បទល្មើស ។​

​ក្រោយ​ជំនួប​នៃ​ការប្រជុំ រវាង​ស្នងការ​នគរ​ខេត្តតាកែវ និង​ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង រួច​ក៏​មាន​ការជូន​កាដូ​ជូន​ពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រជាជន​វៀតណាម​ផងដែរ ៕​ ដោយ ៖ តាកែវ​

 

spot_img
×