Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ធុន​យក្ស​រាប់​សិប​គ្រឿង ដឹក​អេតចាយ​ឆ្លងដែន​ទៅ​វៀតណាម កំពុង​បំផ្លាញ​ផ្លូវ​ នៅ​ស្រុក​ស្វាយជ្រំ​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ស្វាយជ្រំ​កំពុង​ព្រួយ​បារ​ម្មណ៍​អំពី​ការ​ខូច​ស្រុត​ផ្លូវ​ដោយសារ​មាន​រថយន្ត​ធុន​យក្ស​យី​ឌុប​វ៉េ​អង​ដឹក​អេតចាយ​រាប់​សិប​គ្រឿង​កំពុង​ធ្វើ​ចរាចរណ៍​ដឹក​អេតចាយ​ឆ្លងកាត់​ពី​ផ្លូវជាតិ​លេខ​១​ក្នុង​ស្រុក​ស្វាយជ្រំ​កាត់​តាម​ឃុំ​ចំនួន​០៣​គឺ​ឃុំ​តា​សួស​,​ឃុំ​គ្រួស​និង​ឃុំ​ចំបក់​ឆ្ពោះទៅ​ច្រករបៀង​ព្រំដែន​តា​នូ​ស្ថិតនៅ​ភូមិ​តា​នូ​ឃុំ​ចំបក់​ស្រុក​ស្វាយជ្រំ​បង្ក​ឲ្យ​ខូចខាត​ផ្លូវ​ក្រហេងក្រហូង​ពិបាក​ធ្វើ​ដំណើរ​ខណៈ​អាជ្ញាធរ​ទើប​តែ​ជួសជុល​មិនទាន់​រួចរាល់​នៅឡើយ​ក្រុម​ឈ្មួញ​បន្ត​ដឹក​បំផ្លាញ​ទៀត​។​

​បើ​តាម​ឱ្យដឹងពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឃុំ​គ្រួស​បាន​ឲ្យដឹងថាៈ​ផ្លូវគ្រួស​ក្រហមប្រវែង​១៧​គីឡូម៉ែត្រ​ចុះ​ពី​ផ្លូវជាតិ​លេខ​១​ឆ្ពោះ​ទៅ​ច្រករបៀង​ព្រំដែន​តា​នូ​កំពុង​ប្រឈម​នូវ​ការបាក់​ស្រុត​ខូច​បើ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់​ទេនោះ​។​

​សូម​រំលឹក​ផងដែរ​ថា ៖ ​កន្លងមក​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ធុន​យក្ស​យី​ឌុប​និង​រថយន្ត​វ៉េ​អង​ដឹក​អេតចាយ​ចាប់ពី​៣០​តោន​ទៅ​៥០​តោន​បាន​បំផ្លាញ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​២​ខ្សែ​ប្រវែង​១៧​គីឡូម៉ែត្រ​ក្លាយ​ជា​រណ្តៅ​ថ្លុក​ក្របី ពិបាក​ធ្វើ​ដំណើរ​យ៉ាងខ្លាំង​ហើយ​ប្រជាពលរដ្ឋ​បាន​សុំឲ្យ​អ្នកសារព័ត៌មាន​ចុះ​ផ្សាយ​ឱ្យ​ដឹង​ដំណឹង​ដល់​លោក​អភិបាលខេត្ត​ស្វាយរៀង លោក​អភិបាលខេត្ត​ស្វាយរៀង​បានដាក់​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​និង​បានឲ្យ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​បើក​ការជួសជុល​ផ្លូវ​ឡើង​វិញ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​និង​សិស្សានុសិស្ស​ធ្វើដំណើរ​បាន​ស្រួល​។​

​ក៏ប៉ុន្តែ​ការជួសជុល​របស់​អាជ្ញា​ធរ​មិនទាន់បាន​រួចរាល់​ផង​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​នគ​បាល​វរៈ​ការពារ​ព្រំដែន​ឈ​ជើង​នៅ​ច្រករបៀង​តា​នូ​និង​មន្ត្រី​ខឹលខូច​មួយចំនួន​បា​ន​នាំគ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​យក្ស​ដឹក​អេត​​ចាយ​បំផ្លាញ​ផ្លូវ​បន្តទៀត​ដូច្នេះ​សូម​អំពាវនាវ​លោក​អភិបាលខេត្ត​មេត្តា​ជួយ​អន្តរាគមន៍​ផង​បើ​ពុំ​ដូច្នេះ​ទេ​ផ្លូវ​ទាំងនោះ​ច្បាស់​ជា​ក្លាយទៅជា​ស្រះ​ចិញ្ចឹម​ត្រី​ពូជ​ជាក់​ជា​ពុំខាន​ទេ​នា​រដូវវស្សា​៕ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×