Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បន្ត​រកឃើញ​បបែល​ងៀត មាន​ផ្ទុក​សារធាតុ​គីមី ដាក់​លក់​ក្នុង​ផ្សារ​កងកេង​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​បន្ត​សកម្មភាព របស់ខ្លួន ចុះទៅ​ត្រួតពិនិត្យ​រកសារ​ធាតុគីមី ដែល​អាច​ត្រូវបាន​អាជីវករ​មួយចំនួន លួច​ដាក់​ចូល​ទៅក្នុង​ចំណីអាហារ ឬក៏​អាហា​រវេច​ខ្ចប់​មួយចំនួន ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកទទួលទាន ឬ​អ្នក​ប្រើប្រាស់​ធ្ងន់ធ្ងរ​។​

​មន្ត្រី​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​ក្រុម​ការងារ​ជំនាញ​មួយក្រុម ចុះ​ទៅ​និត្យ​គុណភាព​ម្ហូបអាហារ ដែល​អាជីវករ​ដាក់​លក់​នៅ​ផ្សារ​កងកេង ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សកម្មភាព​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​សហការ​ពី​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រី​ស្ថាប័ន​ពាក់​ពន្ធ័ មួយចំនួនទៀត ដោយ​ក្នុង​យុទ្ធនាការ​នេះ មន្ត្រី​កាំកុងត្រូល បាន​រកឃើញ​បបែល​ងៀត​មួយចំនួន មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ឬ​អ្នក​ទទួល​ទាន​ធ្ងន់ធ្ងរ​។​

​នា​ឱកាស​នោះ​ដែរ មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ក៏​បាន​ធ្វើ​ការណែនាំ និង​ធ្វើ​កំណត់ហេតុ ជាមួយ​អាជីវករ​នៅ​តាម​តូប​លក់ដូរ​មួយចំនួន ឲ្យ​ឈប់​ទទួល​យក​ចំណីអាហារ ដែល​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​នេះ មក​លក់​ជា​បន្ត​ទៀត ព្រោះ​ជា​អំពើ​ខុសច្បាប់ និង​អាច​មាន​ទោស ប្រសិនបើ​នៅ​បន្ត​ទទួល​យក​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​មក​ដាក់​លក់​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាងមុខ​។​

​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា សម្រាប់​ប​បៀ​ល​ងៀត ដែល​មន្ត្រី​ជំនាញ​បាន​ដកហូត គឺ​បាន​នាំយក​ទៅ​ទៅ​ដុច​កំទេច​ចោល​ភ្លាមៗ​ដែរ​។​

​មន្ត្រី​កាំកុងត្រូល​ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ផ្សារ​កងកេង បានឲ្យដឹងថា ចំពោះ​ការត្រួតពិនិត្យ និង​ធ្វើតេស្ត ទៅលើ​ម្ហូបអាហារ​ចម្រុះ​ផ្សេងៗ​ទៀត មានដូចជា​៖ អាហារ​វេច​ខ្ចប់​រួច និង​អាហារ​សមុទ្រ​ក្លាស្សេ​ជាដើម ដែល​អាជីវករ​ដាក់​លក់​នៅ​ផ្សារ​កងកេង​ខាងលើនេះ គឺ​មិន​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ឬ​អ្នក​ទទួល​ទាន​នោះទេ ក្រៅពី​រកឃើញ​សារធាតុ​គីមី នៅក្នុង​បបែល​ងៀត​មួយចំនួន​នោះ​៕ ដោយ ៖ ដែន សីមា

spot_img
×