Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា​និង​លើក​ទិសដៅ​ការងារ​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​

spot_img

ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ ​នា​ព្រឹក​ថ្ងៃ​ពុធ ៣​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​ការងារ​ខែ​កុម្ភ​: ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​អស់លោក លោក​ស្រី​ជា​អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​តំណាង​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជ​​អាជ្ញា​ខេត្ត លោក​សាកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ​ស្វាយរៀង លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុម​ការងារ​យុវជន និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ស្វាយរៀង​ទាំងអស់ ដែល​នា​ពេល​កន្លងមក​នេះ បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន រួមចំណែក​ធ្វើឲ្យ​ខេត្ត រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ការផ្ដល់សេវា​សាធារណៈ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​ផ្ដល់​ជា​ប្រយោជន៍ ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​

​ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំង​អស់ ឲ្យ​យកចិត្តទុកដាក់​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម ៖

១.​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យបាន​ល្អ​ប្រសើរ ។​

២.​មន្ទីរ​-​អង្គភាព កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ត្រៀម​លក្ខណៈ​ក្នុង​ការថែរក្សា​ទឹក​ទុក​ស្របតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​អាកាសធាតុ​នឹង​ចាប់ផ្តើម​ឡើង​កម្តៅ​ចាប់ពី​ខែ មេសា ដល់​ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។

៣.​មន្ទីរ​-​អង្គភាព កម្លាំង​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​តឹងរ៉ឹង​បំផុត ។​

៤.​រដ្ឋបាល​ក្រុង​-​ស្រុក ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ដែន សមត្ថកិច្ច​របស់​ខ្លួន​ឲ្យអស់​លទ្ធភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​

៥.​រដ្ឋបាល​ក្រុង​-​ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ត្រៀម​លក្ខណៈ​រៀបចំ​វិធានការ​ពង្រឹង​ការគ្រប់គ្រង និង​ថែរក្សា​ការពារ​ដី​រដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព​។​

៦.​គ្រប់​អង្គភាព​ពាក់ព័ន្ធ ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវ​បន្ត​អប់រំ ណែនាំ និង​ផ្សព្វផ្សាយ កុំឲ្យ​ប្រជាពលរដ្ឋ​ជួល​ដី​នៅតាម​បណ្តោយ​ព្រំដែន ទៅឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិតខាង​ជាដាច់ខាត ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×